មនុស្សជាង១៥០០នាក់កំពុងបាត់ខ្លួន ខណៈប្រកាសអាសន្នគ្រោះទឹកជំនន់អាចនឹងមានម្ដងទៀតឆាប់ៗនេះ នៅព្រំដែននេប៉ាល់​-ចិន

//s9.kh1.co/59/599d26c95d127b5889ae7b48e6d7caf94b0ec8e1.png
សង្គម

 ២៨-សីហា-២០២៦ ៩ព្រឹក · មួយថ្ងៃមុន

មនុស្សជាង១៥០០នាក់កំពុងបាត់ខ្លួន ខណៈគ្រោះទឹកជំនន់អាចនឹងមានម្ដងទៀត បន្ទាប់ពីគ្រោះទឹកជំនន់ទី១នៅព្រំដែននេប៉ាល់​-ចិន

អាជ្ញាធរកំពុងចេញការព្រមានអំពីទឹកជំនន់លើកទីពីរ បន្ទាប់ពីមានទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយកាលពីថ្ងៃពុធនៅតាមបណ្តោយព្រំដែននេប៉ាល់-ចិន ដែលបានបណ្តាលឱ្យមនុស្សជាង ១៥០០នាក់បាត់ខ្លួន ហើយមនុស្សជាច្រើនត្រូវបានគេសន្និដ្ឋានថាបានស្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/71/718ccae76dbfe6656c001129164f52b9f5523674.png

អាជ្ញាធរជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ បានឱ្យដឹងថា កម្រិតទឹកនៅក្នុងបឹងមួយនៅតំបន់កើតហេតុទឹកជំនន់កំពុងកើនឡើង និងមានហានិភ័យនៃការបាក់ទំនប់ ដែលបង្កើនលទ្ធភាពនៃគ្រោះមហន្តរាយដ៏គ្រោះថ្នាក់ម្ដងទៀត។

រដ្ឋមន្ត្រីក្រសួងធនធានទឹករបស់ប្រទេសចិនបានថ្លែងថា បឹងនោះបានកកើតឡើងនៅក្នុងទឹកដីនេប៉ាល់ ហើយទឹកបានហៀរចេញរួចទៅហើយ។ ក្រសួងបានបញ្ជាក់ថា ទឹកប្រមាណ ៣លានម៉ែត្រគូបទៀតអាចនឹងហូរចូលបន្ថែមទៀតក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដែលធ្វើឱ្យហានិភ័យនៃការបាក់ទំនប់ក្នុងអំឡុងពេលនោះកើនឡើងដល់កម្រិតខ្ពស់។ ការព្យាករណ៍អាកាសធាតុបានបង្ហាញថា នឹងមានភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/42/42c86e052247f0a1ea4034dbd74a2074dc6aa82e.png

អង្គការសង្គ្រោះរបស់កាតូលិកបានឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយដែលកំពុងកើតឡើង ដោយបានតភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទៅនឹងតម្រូវការបន្ទាន់ដែលបណ្តាលមកពីទឹកជំនន់។ អង្គការ Caritas Australia បានចាប់ផ្តើមយុទ្ធនាការអំពាវនាវសុំជំនួយបន្ទាន់សម្រាប់ទឹកជំនន់ ដោយបញ្ជាក់ថាមានក្រុមការងារចុះទៅដល់ទីតាំងផ្ទាល់ដើម្បីវាយតម្លៃកម្រិតនៃគ្រោះមហន្តរាយ និងតម្រូវការនានាដែលកើតចេញពីហេតុការណ៍នេះ។

https://s9.kh1.co/__image/w=650,h=366,q=100/34/3433945cea821b3dba17dcdd6b86247cd6846554.png

អង្គការសង្គ្រោះនេះបានកត់សម្គាល់ថា តម្រូវការទាំងនោះទំនងជារួមមាន ជម្រកស្នាក់នៅបន្ទាន់ ទឹកស្អាត និងអនាម័យ ស្បៀងអាហារ ព្រមទាំងការស្តារឡើងវិញទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

អ្នកគ្រប់គ្រងផ្នែកសាសនាកាតូលិកប្រចាំប្រទេសនេប៉ាល់ (Apostolic Administrator) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Fides កាលពីថ្ងៃព្រហស្បតិ៍ថា នេះគឺជា «គ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ»។

https://s9.kh1.co/__image/w=650,h=433,q=100/3f/3f90f125e5fe37e13760bd74ed4a43b683feaf3a.png

«វាពិតជាគួរឱ្យរន្ធត់ណាស់។ ទឹកជំនន់ដែលហូរចុះពីលើភ្នំយ៉ាងគំហុកឆ្ពោះទៅកាន់ជ្រលងភ្នំ បានបំផ្លាញអ្វីៗគ្រប់យ៉ាង រួមមានមនុស្ស ផ្ទះសម្បែង ស្ពាន និងសំណង់នានា។ ភូមិ ផ្សារ និងផ្លូវថ្នល់ត្រូវបានទឹកហូរនាំយកទៅបាត់។ នេះគឺជាការខូចខាតដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ» នេះបើតាមសម្តីរបស់លោកឪពុក Silas Krishna Bogati។

https://s9.kh1.co/__image/w=650,h=366,q=100/43/43e9a1d7b17a6bd1cf8a2193794a59a36fcbb90c.png

លោកបានមានប្រសាសន៍ថា៖ «យើងមានគ្រួសារកាតូលិកប្រហែល ២៥ គ្រួសារនៅក្នុងតំបន់រងគ្រោះ។ ពួកគេហាក់ដូចជាមានសុវត្ថិភាព ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពួកគេ។ យើងសូមផ្ញើពួកគេទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ យើងអធិស្ឋានសុំឱ្យពួកគេមានសុវត្ថិភាព ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីជួយពួកគេ»។

លោក Bogati បានកត់សម្គាល់ថា មានទាំងប្រជាជននេប៉ាល់ ជនបរទេស និងភ្ញៀវទេសចរនៅក្នុងតំបន់នោះនៅពេលកើតហេតុ។

https://s9.kh1.co/__image/w=650,h=521,q=100/f4/f4021412384f4f26c42c2cbe7e75fa226a7a7f03.png

យោងតាមអាជ្ញាធរនេប៉ាល់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន មនុស្សយ៉ាងហោចណាស់ ៣៩២ នាក់បានស្លាប់ ដោយក្នុងនោះ ៣៨៩ នាក់នៅនេប៉ាល់ និង ៣ នាក់នៅទីបេ។ មនុស្សជាង ៩០០ នាក់នៅតែមិនទាន់ដឹងពីជោគវាសនា (បាត់ខ្លួន) នៅនេប៉ាល់ និងជាង ៥៥០ នាក់នៅទីបេ ខណៈដែលមនុស្ស ៤៦៦ នាក់ត្រូវបានជួយសង្គ្រោះ។

https://s9.kh1.co/__image/w=650,h=365,q=100/bf/bf3dd9a5e21ce32e5582b16fa8da66bc0cb19992.png

នៅថ្ងៃព្រហស្បតិ៍ សម្តេចប៉ាបបានផ្ញើសាររំលែកទុក្ខ និងអធិស្ឋានជូនពរដល់ជនរងគ្រោះ ដោយបង្ហាញពីសាមគ្គីភាពជាមួយអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់។ នៅក្នុងសារទូរលេខមួយដែលផ្ញើនៅថ្ងៃទី ២៧ ខែសីហា តំណាងឱ្យសម្តេចប៉ាប លោក Cardinal Pietro Parolin ដែលជារដ្ឋលេខាធិការនៃបុរីវ៉ាទីកង់ បានមានប្រសាសន៍ថា សម្តេចប៉ាបមាន «ការសោកសៅយ៉ាងខ្លាំងនៅពេលបានទទួលដំណឹងអំពីការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញ» ដែលបង្កឡើងដោយទឹកជំនន់។

https://s9.kh1.co/__image/w=650,h=347,q=100/45/458918ebb20fa3d2d0422f15419f01b9da59789d.png

សារទូរលេខនោះបានបញ្ជាក់ថា៖ «ដោយប្រគល់ព្រលឹងអ្នកដែលបានស្លាប់ទៅក្នុងព្រះហស្តមេត្តាករុណារបស់ព្រះដ៏មានមហិទ្ធិឫទ្ធិ សម្តេចប៉ាបសូមសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត ព្រមទាំងបញ្ជាក់ពីការគាំទ្រខាងស្មារតីចំពោះអ្នកដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ»៕

ប្រភព៖ EWTN NEWS

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T