តម្លើង​គ្រឿង​បង្គុំ​ផ្ទាល់​ដោយ​យុវជន​​កម្ពុជា​​! KOOMPI ​ប្រកាស​បញ្ចេញ​ម៉ូឌែល​​ថ្មី​ ​​E11​​​

//s4.kh1.co/f3/f3ecc4824da539bdc31ca41ec6af94974cc73ef1.png
បច្ចេកវិទ្យា

 ១២-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

KOOMPI នៅទីបំផុតបានសម្រេចប្រកាសកាលបរិច្ឆេទនៃការបញ្ជាទិញជាផ្លូវការសម្រាប់ ម៉ូឌែលថ្មីបំផុតគឺ KOOMPI E11

KOOMPI នៅទីបំផុតបានសម្រេចប្រកាសកាលបរិច្ឆេទ  នៃការបញ្ជាទិញជាផ្លូវការសម្រាប់ម៉ូឌែលថ្មីបំផុតគឺ KOOMPI E11 ។ ការបើកនេះគឺចាប់ផ្តើមពីខែសីហាតទៅ ដោយ KOOMPI E11 អាចធ្វើការបញ្ជាទិញជាមុនពី​គេហទំព័រផ្លូវការរបស់យើង KOOMPI Website

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបបញ្ឃិត
រូបបញ្ឃិត

តើមានអ្វីថ្មី?

ស្រដៀងគ្នាទៅនឹងម៉ូដែលមុនដែរ KOOMPI E11 ត្រូវបានបង្កើតឡើងស្របតាមគំនិតផ្តួចផ្តើម គឺគម្រោង one-student-one-notebook (OSON)។ គម្រោងនេះត្រូវបានផ្តួចផ្តើមគំនិតឡើង ព្រោះពួកយើងមើលឃើញ​ថា​សិស្សគ្រប់រូប មិនអាចសិក្សាជំនាញកុំព្យូទ័របានឡើយ បើមានការខ្វះខាតថ្នាក់រៀនកុំព្យូទ័រនៅតាម សាលារៀន ថវិកាផ្ទាល់ខ្លួន ឬអ្នករស់នៅតាមតំបន់ដាច់ស្រយាល។

រូបមើលពីចំហៀង
រូបមើលពីចំហៀង

KOOMPI E11 គឺជាកុំព្យូទ័រយួរដៃ ពណ៌ខៀវស្រាល ខ្នាតតូច ដែលមានទំហំ 11.6 inch ដែលដំណើរ​ការលើ​ប្រព័ន្ធប្រតិបត្តិការ KOOMPI OS របស់ Linux។ 

វាត្រូវបានផលិតឡើងជាពិសេសដើម្បីឆ្លើយតបទៅរាល់តំរូវការចាំបាច់របស់សាលា ជាពិសេសសំរាប់សិស្សានុសិស្ស​វ័យក្មេង វាសាកសមជាការវិនិយោគដ៏ល្អ សំរាប់និស្សិត និងឪពុកម្តាយ ដែលចូលចិត្តជម្រើសនូវតម្លៃធូរថ្លៃ សមស្រប​នឹងថវិកាច្រើនជាង KOOMPI E13 ។

លក្ខណៈពិសេស

KOOMPI E11 ដែលជាកំព្យូទ័រប្រភេទតូចស្តើងមានអង់ផ្ទុកទិន្នន័យ 128GB ព្រមជាមួយនឹង RAM 4GB។ មិនតែប៉ុណ្ណោះ ម៉ូឌែល E11 ក៏នឹងត្រៀមធ្វើការតម្លើងនូវគ្រឿងបង្គុំនៅក្នុងប្រទេសកម្ពុជាផ្ទាល់​ដោយក្រុមបច្ចេកទេស​របស់យើងផងដែរ៕

https://s4.kh1.co/__image/w=650,h=366,q=100/f3/f3ecc4824da539bdc31ca41ec6af94974cc73ef1.png
Koompi
Koompi (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T