កំពតៈ ខ្យល់កន្ត្រាក់មួយមេបានបោកបក់ឆ្លងកាត់ ភូមិតាកែនកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ៥-៦ខ្នង ខ្លះប៉ើងដំបូល និងខ្លះទៀតដួលរលំ ដោយឡែកសាលារៀន និងសាលាឆាន់ ក៏រងការខូចខាតផងដែរ។

យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងនៅវេលាម៉ោង ៣រសៀលថ្ងៃទី២៨ ខែមេសា តាមទូរស័ព្ទថា ខ្យល់កន្ត្រាក់មួយមេបានបោកបក់ យ៉ាងខ្លាំងឆក់យកដំបូលផ្ទះ សាលារៀន និងសាលាឆាន់របស់ព្រះសង្ឃ។ ក្រោយពេលខ្យល់កន្ត្រាក់ហើយនោះ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនខ្វះជម្រក នាំគ្នាឈរនៅហាលភ្លៀង។

តែឥទ្ធពលខ្យល់កន្រ្តាក់នេះ មិនបានបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ៕









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]