នេះជាកីឡាមួយប្រភេទ ដែលមិនសូវជាឃើញមាន មនុស្សលេងច្រើនប៉ុន្មាននោះទេ តែវាពិតជាកីឡា ដែលអាចផ្តល់នូវភាពរីករាយ បានយ៉ាងពិតប្រាកដ ជាពិសេស អ្នកដែលនិយមចូលចិត្ត កីឡាបាល់ទាត់តែម្តង ព្រោះថា កីឡានេះ មានលក្ខណៈរួមផ្សំ ពីកីឡា ២បញ្ចូលគ្នា គឺ កីឡាបាល់ទាត់ ជាមួយនឹង កីឡា វាយកូនហ្គោល។

កីឡានេះ ត្រូវបានគេហៅជាភាសាអង់គ្លេសថា FootGolf មានន័យថា ការលេងវាយកូនហ្គោល ដែលមាន លក្ខណៈជាបាល់ ដោយការប្រើជើង។ ទោះជាយ៉ាងណា ប្រភពដើម ដែលនាំ អោយមាន កីឡានេះឡើយ មិនមានភាពច្បាស់លាស់នោះទេ ប៉ុន្តែ កីឡានេះមានលក្ខណៈ ផ្លូវការនៅក្នុងប្រទេស ហូឡង់ ដែលជាប្រទេស បានកំណត់ច្បាប់ប្រកួត និង ស្តង់ដា កាលពីឆ្នាំ ២០០៩។ ក្នុងនោះដែរ កីឡា FootGolf  កាន់តែមានប្រជាប្រិយភាពឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រិយមិត្តស្នេហាវិស័យ បាល់ទាត់ និង វាយកូនហ្គោល ក៏បានងាក មកលេងកីឡា នេះកាន់តែច្រើនផងដែរ។

សូមទស្សនាវីឌីអូខាងក្រោម៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]