ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

14 ឆ្នាំ មុនកប៉ាល់ទីតានិកលិច អ្នកនិពន្ធឈ្មោះ Morgan Robertson បានសរសេររឿងប្រឡោមលោកមួយ ក្នុងឆ្នាំ 1898 មានចំណងជើងថា " The Titan " ដែលនិយាយអំពីកប៉ាល់ មួយគ្រឿងបានលិចនៅមហា សមុទ្រអាត្លង់ទិចភាគខាងជើង ដោយការបុកទង្គិចនឹងផ្ទាំងទឹកកក ហើយរឿងនេះមានលក្ខណៈ ស្រដៀងទៅនឹង ជីវិតពិតរបស់អ្នកដែល បានជិះលើកប៉ាល់ ទីតានិច ព្រមទាំងលិចនៅក្នុងខែដូចគ្នា ទៀតផង។



ទំលាប់ទាំង ១០ ដែលធ្វើអោយខូចតម្រងនោម៖

1. ពេលឈឺបត់ជើងតូចប្រឹងទប់ មិនព្រមចេញអោយបានឆាប់

2. ផឹកទឹកមិនគ្រប់គ្រាន់

3. ទទួលអាហារមានជាតិប្រៃច្រើនលើសកំរិត

4. មិនបានទទួលការព្យាបាលទាន់ពេលវេលា និង មិនបានត្រឹមត្រូវ ពេលចាប់ផ្តើមមានអាការៈ ឬ រោគសញ្ញា នាំឲ្យខូចតម្រងនោម

5. ទទួលទានសាច់ច្រើនពេក

6. ទទួលទានអាហារមិនគ្រប់គ្រាន់

7. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ លើសកំរិត ឬ ហួសប្រមាណ

8. ពេលដែលអ្នកលេបថ្នាំ មិនទៀងពេល

9. ទទួលទានភេសជ្ជៈមានជាតិ អាកុល ច្រើនលើសកំរិត

10. គេងមិនបានគ្រប់គ្រាន់




Unit of Computer Memory Measurement

1 Bit = Binary Digit

8 Bit = 1 Byte

1024 Bytes = 1 KB (Kilo Byte)

1024 KB = 1 MB (Mega Byte)

1024 MB = 1 GB (Giga Byte)

1024 GB = 1 TB (Terra Byte)

1024 TB = 1 PB (Peta Byte)

1024 PB = 1 EB (Exa Byte)

1024 EB = 1 ZB (Zetta Byte)

1024 ZB = 1 YB (Yotta Byte)

1024 YB = 1 BB (Bronto Byte)

1024 BB = 1 Geop Byte

Geop Byte ជា Memory ខ្ពស់ជាងគេបំផុត។


លោក Ronald Wayne ជាមនុស្សទី3 ដែលបានចូលរួមក្នុងការ បង្កើតក្រុមហ៊ុន Apple ឡើង ហើយនៅឆ្នាំ 1976 គាត់បានលក់ ភាគហ៊ុនក្នុងក្រុមហ៊ុនរបស់គាត់ ក្នុងតម្លៃ $2400 ដែលសព្វថ្ងៃនេះ គាត់រកស៊ីលក់តែម (stamp) ក្នុងរដ្ឋ Nevada ចំណែកហ៊ុនដែល គាត់លក់នោះ ឥឡូវប្រហែលជាមានតម្លៃ រាប់ពាន់លានដុល្លារ។



អាហារល្អៗបំផុត សំរាប់ជំនួយដល់ខួរក្បាល ៖


រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]