មិនចាញ់មនុស្សស្រីទេ ជា វិបុល ថែកូនស្រីសំណព្វខ្លាំង សូម្បីតែរឿងនេះ!

//s4.kh1.co/6e/6ec7a01359c27c7bb598b9bbd26d865eb1343ad0.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិធីករឆ្នើម លោក ជា វិបុល ជាតារាប្រុសមួយរូប តែងតែធ្វើឲ្យមហាជនជាច្រើនច្រណែននឹងជីវិតគ្រួសារលោក បើទោះបីរវល់យ៉ាងណាក្ដី ក៏តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលាសម្រាប់គ្រួសារជានិច្ច។

ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់ពិធីករឆ្នើមលោក ជា វិបុស ដែលតារាសប្រុសរូបនេះ ពេលនេះកំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ក្រោយមានកូនស្រី មានមុខមាត់គួរឲ្យក្នាញ់រួចមក។ ដោយតារាប្រុសរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនសរសើរពីលោកស្ទើរតែគ្រប់គ្នា ដែលអាចធ្វើជាមេគ្រួសារដ៏ល្អ ហើយតែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់ទៅកាន់ភរិយា និងកូនៗ បើទោះបីមានភាពមមាញឹកជាមួយការងារយ៉ាងណាក្ដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ លោកបានដឹកដៃគ្រួសារទៅដំណើរកម្សាន្តនៅតាមរមណីយដ្ឋានយ៉ាងសប្បាយរីករាយ ពោរពេញដោយក្ដីសុខ។ ជាពិសេស តារាប្រុសរូបនេះ តែងតែថតរូបជាមួយកូនស្រីពៅ និងផ្ដល់ភាពកក់ក្ដៅចំពោះកូន ជាពិសេស មើលទៅលោកជាមួយកូនស្រីពិតជាស្និទ្ធិស្នាលគ្នាខ្លាំងតែម្ដង។ 

ជាក់ស្ដែង មុននេះបន្តិច លោក ជា វិបុស បានធ្វើឲ្យហ្វេនៗជាច្រើនសរសើរពីលោក ក្រោយតារាប្រុសរូបនេះ បានយកចិត្តទុកដាក់លើកូនស្រី ដោយជួយកក់លក់ និងភ្លុំសក់ដល់កូនយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត មើលទៅរូបភាពជាច្រើនសន្លឹកនោះ ឃើញថា តារាប្រុសរូបនេះ និងកូនស្រីពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ។ គួរបញ្ជាក់ផងដែរថា បើទោះបីគ្រប់គ្នាគិតថា រឿងមើលថែទាំកូន និងជួយកក់សក់ជូនកូន ជារឿងសម្រាប់មនុស្សស្រីក៏ពិតមែន តែតារាប្រុសរូបនេះ មិនបានគិតដូច្នេះទេ សំខាន់ការងារទាំងនោះ លោកក៏អាចធ្វើបានមិនចាញ់មនុស្សស្រី៕

សូមទស្សនារូបភាពខាងក្រោម៖ 

ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល និងកូនស្រី
ជា វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T