ភ្នំពេញ៖ បច្ចុប្បន្ននេះ ការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង  ដោយសារតែកាមេរ៉ាស្មាតហ្វូននាយុគសម័យនេះ បានបំពាក់មុខងារច្រើន ថ្មី ប្លែក។ ហើយសិល្បៈនៃការថតរូប គឺបានបន្សល់នូវអនុស្សាវរីយ៍ ការចងចាំ ទៅតាមចំណង់ចំណូលចិត្តខុសៗគ្នារួមមាន ការថតនូវអាគារចាស់ៗ​​ (Old buildings/Historical Architecture) ការថតបែបជីវិតរស់នៅ (Street & Daily Life) ការថត Portrait ការថតបែប Landscape ឬការថតពីលំហអាកាសលើស្កាយបារខ្ពស់ៗ (City Landscape) ការថតបែបសខ្មៅ (Monochrome) ឬពណ៌ធ្វើឲ្យកម្មវត្ថុ object ឬ​មនុស្ស ឲ្យលេចធ្លោ និងរស់រវើក​ដោយបច្ចេកទេស និងឧបករណ៍​​​ខុសៗគ្នា (ស្មាតហ្វូន ឬកាមេរ៉ាអាជីព)​ ដែលមានថ្វីដៃ គំនិតច្នៃប្រឌិតខុសៗគ្នា ដើម្បីបង្ហោះអួតថ្វីដៃគ្នាក្នុងបណ្តាញសង្គម។ 

ជាការពិតណាស់ ការថតរូបតាមដងផ្លូវ​ (Street Snap) និងការថតបែបជីវិតរស់នៅ (Daily Life) គឺជាសិល្បៈនៃការចាប់ ឬផ្តិតយកទិដ្ឋភាព ដែលកើតមាននៅតាមដងផ្លូវ ឬសកម្មភាពអ្វីមួយដោយចៃដន្យ។ បើត្រលប់ទៅកាលពីប៉ុន្មានឆ្នាំមុន គេប្រើកាមេរ៉ាធំៗ និងកាមេរ៉ាថ្លៃៗក្នុងការផ្តិតយករូបតាមផ្លូវ ឬហៅថា Street Snap។ កាលពីមុនៗ បើចង់ថតរូបស្អាតៗទាល់តែទៅកន្លែងឆ្ងាយៗប្រកបដោយទេសភាពស្អាតៗ ឬទេសភាពព្រៃភ្នំជាដើម។

រូបថត ដែលថតដោយOPPO Reno 4

ដោយឡែកបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ទើបគេប្តូរយកកាមេរ៉ាស្មាតហ្វូនមកថតវិញម្តង  ព្រោះតែគុណភាព និងកម្រិតរូបភាពមិនចាញ់កាមេរ៉ាថ្លៃៗប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ ការដើរថតរូបតាមដងផ្លូវ ពិតជាទទួលបានការចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។​ អ្វីដែលកាន់តែពិសេសនោះ ការថតរូបនៅតាមដងផ្លូវ ពិតជាទទួលបាននូវបទពិសោធន៍ថ្មីៗដូចជា ជីវិតនៃការរស់នៅ ប្រវត្តិនៃទីតាំងមួយចំនួន ការយល់ដឹងពីសង្គមបច្ចុប្បន្ន និងការចងចាំល្អៗ។

ជាក់ស្តែងនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង មានទីតាំងភូមិសាស្រ្តជាច្រើន ដែលអាចផ្តិតយកទេសភាពស្អាតៗប្លែកភ្នែកដូចជានៅ មុខវាំង (Royal Palace) មាត់ទន្លេ (Riverside) ផ្សារទួលទំពូង (Toul TomPourng or Russian Market) ផ្សារធំថ្មី (Central Market) សារមន្ទីរជាតិ (National Museum) បណ្ណាល័យជាតិ (National Library) អគារប្រៃសនីយ៍ (National Post Office) វិមានឯករាជ្យ (Independence Movement) សួនច្បារដងវិថីធំៗ (National Parks) ជាច្រើនទៀ​ត។ ពេលខ្លះទេសភាពស្អាត មេឃអំណោយផល សកម្មភាពផ្សេងៗមានភាពទាក់ទាញ ប៉ុន្តែបើជ្រើសរើសកាមេរ៉ាទូរស័ព្ទដែលមិនមានគុណភាព នោះរូបភាពក៏មិនអាចស្អាត ភ្លឺ ត្រជាក់ភ្នែកបានដែរ។
តោះ! ទស្សនារូបភាពលេចធ្លោ ប្លែកៗនៅតាមដងផ្លូវ និងសកម្មភាពផ្សេងៗដូចខាងក្រោម ៖

រូបថត ដែលថតដោយOPPO Reno 4
រូបថត ដែលថតដោយOPPO Reno 4
រូបថត ដែលថតដោយOPPO Reno 4
រូបថត ដែលថតដោយOPPO Reno 4
រូបថត ដែលថតដោយOPPO Reno 4
រូបថត ដែលថតដោយOPPO Reno 4
រូបថត ដែលថតដោយOPPO Reno 4

ដូច្នេះបើមានស្មាតហ្វូន OPPO Reno 4 ដែលជាស្មាតហ្វូនកំពូលក្នុងកម្រិតថវិកា ជាបច្ចេកវិទ្យាចុងក្រោយ ដែលបំពាក់មកនូវកាមេរ៉ា AI រួមទាំងមុខងារពិសេសជាច្រើនដូចជា មុខងារ AI Color Portrait (រក្សាពណ៌មនុស្ស ហើយជម្រុះផ្ទៃខាងក្រោយទៅជាសខ្មៅ), មុខងារ AI Monochrome Video​ (ការថតបែបសខ្មៅ) មុខងារ Night Flare Portrait (លេចធ្លោក្នុងពេលរាត្រី)។

OPPO Reno 4

មិនត្រឹមតែប៉ុណ្ណោះ OPPO Reno 4 ក៏នៅមានមុខងារផ្សេងៗទៀតដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ថតរូប ឬ វីដេអូ​ Bokeh ដែលមុខងារទាំងនេះអាចសម្គាល់ស្ថានភាព ព្រមទាំងបង្កើតនូវប្រសិទ្ធភាពនៃរូបថត និងវីដេអូឲ្យកាន់តែប្រសើរ ពិសេសជាមួយនឹងមុខងារថ្មីប្លែកដូចជា Video Bokeh, Slow Motion, Ultra Steady Video Pro​ ដែលងាយស្រួលក្នុងការធ្វើ Vlog ឬអាចថតវីដេអូចម្រៀង ឬវីដេអូរឿងខ្លីៗ បង្ហោះក្នុងបណ្តាសង្គមដោយចំណាយពេលតិច ចំណេញថវិកា និងរហ័សទាន់ចិត្ត៕

តោះទស្សនាមុខងារ និងគុណភាពរូបថត ដែលប្រើមុខងារ AI Color Portrait អ្នកនឹងយល់ពីអ្វីដែលប្លែក៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ