ខ្សែការពារជើងចាស់របស់ Liverpool លោក Toure ប្រាប់ពីចំណុចខ្សោយមួយរបស់ Van Dijk

//s4.kh1.co/a8/a8f707950682b74ca0608a2a71a3aa95c783f469.jpg
កីទ្បា

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែការពារជើងចាស់របស់ Liverpool លោក Toure ប្រាប់ពីចំណុចខ្សោយមួយរបស់ Van Dijk

អង់គ្លេស៖ ខ្សែការពារជើងចាស់ Kolo Touré យល់ឃើញថា កីឡាករ Virgil Van Dijk ជាខ្សែការពារ មានគុណភាពស្ទើរគ្រប់ចំណុចទាំងអស់ ប៉ុន្តែក៏នៅមានចំណុចខ្សោយមួយ ដោយជម្រើសជាតិហូឡង់រូបនេះ ស្ទើរការបិទខ្សែប្រយុទ្ធមួយទល់នឹងមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Virgil Van Dijk
  កីឡាករ Virgil Van Dijk

Van Dijk បានផ្លាស់ពីក្លិប Southampton មកកាន់ Liverpool កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរមហាសាល ៧៥លានផោន (៩៨លានដុល្លារ) ។ ចាប់តាំងពីផ្ទេរទៅកាន់កីឡដ្ឋាន Anfield រនាំងការពាររូបនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុមហង្សក្រហម ក្លាយជាក្រុមមួយខ្លាំង ដែលក្រុមផ្សេងៗមិនអាចមើលរំលងបាន។

  កីឡាករ Virgil Van Dijk
  កីឡាករ Virgil Van Dijk

តួយ៉ាងរយៈពេល២រដូវកាលចុងក្រោយនេះ Van Dijk បានជួយក្រុមលោក Jurgen Klopp លើកពានរង្វាន់ធំៗជាច្រើន រូមមានពាន Champions League និង Premier League ជាដើម។

  កីឡាករ Virgil Van Dijk
  កីឡាករ Virgil Van Dijk

យ៉ាងណាមិញ បើទោះ Van Dijk ត្រូវបានគេចាត់ទុកជាខ្សែការពារដ៏ឆ្នើមនៅលើពិភពលោក នាពេលបច្ចុប្បន្ន ប៉ុន្តែ Toure នៅតែមើលឃើញចំណុចខ្វះខាត របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ។

គាត់ជាកីឡាករដ៏មិនគួរឲ្យជឿ។ គាត់ជាកីឡាករកំពូលម្នាក់ ទាំងល្បឿន ការលោត និងបច្ចេកទេស។ គាត់អាចផ្លាស់ប្ដូរប្រកួត តាមការយៈបច្ចេកទេសលេងបាល់វែងរបស់គាត់។ គាត់មានគ្រប់យ៉ាងទាំងអស់។ ខ្ញុំមិនសូវឃើញមានកីឡាករច្រើន ប្រជែងមួយទល់នឹងមួយជាមួយគាត់ ហើយបើតាមគំនិតខ្ញុំ នោះហើយជាចំណុចខ្សោយរបស់គាត់៕

លោក Kolo Touré
លោក Kolo Touré
លោក Kolo Touré

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T