រសនិយមថ្មីនៃមុខងារកាមេរ៉ា AI Color Portrait ដែលហាយឡាយពណ៌ ធានាថារូបថតអ្នកនឹងលេចធ្លោ រស់រវើក ទោះថតអគារចាស់ ឬសំណង់បែបបុរាណក៏ដោយ

//s6.kh1.co/ec/ece0fdb10ac42cefd0cf8a60a3bfcc3336296d01.jpg
បច្ចេកវិទ្យា

 ០៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន OPPO ត្រៀមនឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន OPPO Reno 4 ដែលមានមុខងារកាមេរ៉ា AI Color Portrait ដែលហាយឡាយពណ៌ ធានាថារូបថតអ្នកនឹងលេចធ្លោ រស់រវើក ទោះថតអគារចាស់ ឬសំណង់បែបបុរាណក៏ដោយ។

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង ក្នុងការថតនូវអាគារចាស់ៗ សំណង់បែបប្រវត្តិសាស្រ្ត ការថតបែបជីវិតរស់នៅ រូបថតបែប Landscape ឬការថតពីលំហអាកាសលើស្កាយបារខ្ពស់ៗ ការថតបែបសខ្មៅ ឬពណ៌ធ្វើឲ្យកម្មវត្ថុ object ឬ​មនុស្ស ឲ្យលេចធ្លោ និងរស់រវើក ដើម្បីបង្ហោះអួតថ្វីដៃគ្នាក្នុងបណ្តាញសង្គម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែរថា នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួន គឺនៅសេសសល់អគារចាស់ៗមួយចំនួន ហើយអគារចាស់ទាំងអស់នោះមានអាយុកាលមិនតិចឆ្នាំឡើយ និងសុទ្ធតែមានប្រវត្តិ ក៏ដូចជាការកកើតរបស់វា​។ អគារចាស់ៗដែលបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ននេះ មានដូចជា ផ្សារធំថ្មី សារមន្ទីរជាតិ ស្ថានីយរថភ្លើង បណ្ណាល័យជាតិ ប្រៃសណីយ៍កម្ពុជា ផ្ទះបែបបារាំង អាគារសាលាខេត្តបាត់ដំបង និងអគារចាស់ៗផ្សេងៗទៀត។ ពេលខ្លះចង់ផ្តិតយករូបភាពនៃអគារចាស់ៗទាំងនោះឲ្យមានសភាពសខ្មៅ ហើយលេចរូបមនុស្សឲ្យមានពណ៌ចម្រុះ ឬលេចធ្លោតែ object តែមិនដឹងត្រូវធ្វើដូចម្តេច?

សំណង់អគារចាស់ៗ
សំណង់អគារចាស់ៗ

ថ្មីៗនេះ បើយោងតាមផេកហ្វេសប៊ុក ឬ Youtube ផ្លូវការរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាក៏ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ គ្រោងនឹងបញ្ចេញនូវស្មាតហ្វូន Reno 4 ជំនាន់ថ្មី កាន់តែទំនើប កាន់តែអស្ចារ្យ ដែលបំពាក់មុខងារច្រើននឹកស្មានមិនដល់ ជាពិសេសស្មាតហ្វូននេះ បានបំពាក់មកនូវមុខងារកាមេរ៉ា AI ក៏ដូចជាបច្ចេកវិទ្យា AI ទំនើបថ្មីឈានមុខ ពោរពេញគំនិតច្នៃប្រឌិតឈានមុខតាមរយៈ AI Color Portrait  Monochrome Video  Night Flare Portrait  Ultra Dark Mode  Ultra Clear 108MP ថតរូប ឬវីដេអូ​ Bokeh ជាមុខងារមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន និងពេញនិយមយ៉ាងខ្លាំងក្នុងការថតសំណង់អគារចាស់ៗលេចធ្លោ រស់រវើក ដែលតម្រូវចិត្តអ្នកប្រើប្រាស់ទូទៅ។

បច្ចុប្បន្ននេះ ការថតរូបតាមស្មាតហ្វូនគឺទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែផ្តល់ភាពងាយស្រួលដាក់តាមខ្លួន ចាប់ប្លង់បានភ្លាមៗ ជាមួយនឹងមុខងារសម្បូរបែប ហើយពេលនេះ OPPO Reno 4 បានបន្ថែមមុខងារ AI Color Portrait ដែលមុខងារនេះបានបំពាក់បច្ចេកវិទ្យា AI មានភាពឆ្លាតវៃក្នុងការបែងចែកផ្ទៃខាងក្រោយសខ្មៅ ជាពិសេសល្អបំផុតក្នុងការថតទេសភាពអគារ និងរំលេចពណ៌មនុស្សឲ្យកាន់លេចធ្លោ និងបង្កើនភាពទាក់ទាញលើសពីការរំពឹងទុក។

សំណង់អគារចាស់ៗ
សំណង់អគារចាស់ៗ

តោះ! ដើម្បីឲ្យជ្រាបពីប្រវត្តិខ្លីៗរបស់ផ្សារធំថ្មី និងសារមន្ទីរជាតិ​ កុំភ្លេចអាន និងទស្សនារូបភាព៖

ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងដំបូងនៅក្នុងឆ្នាំ ១៩២៩ ដោយជនជាតិបារាំង ដែលពេលនោះ អាណាចក្រកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង។ បើគិតមកដល់ពេលនេះមានអាយុកាលជិត ១០០ឆ្នាំហើយ។ អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លុបបឹងតេជោពីអតីតកាលនោះទាំងស្រុង ដើម្បីសាងសង់ផ្សារដ៏ធំមួយ ចំកណ្ដាលរាជធានីភ្នំពេញ នៅឆ្នាំ១៩២៩ ដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ខ្លួនមួយនេះ។ បច្ចុប្បន្ននេះ ផ្សារធំថ្មី គឺជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បងប្អូនខ្មែរប្រកបអាជីវកម្មលក់ដូរដូចជា បន្លែ ​ផ្លែឈើ​ ត្រីសាច់​ គ្រឿង​អលង្ការ ​សម្លៀក​បំពាក់​ គ្រឿង​អេឡិច​ត្រូនិក សៀវភៅ​ និង​របស់​អនុវស្សាវរីយ៍​ជាដើម។ មិនតែប៉ុណ្ណោះ ផ្សារធំថ្មី ក៏ក្លាយជាកន្លែងទេសចរណ៍មួយនៅកណ្តាលទីក្រុងភ្នំពេញ ដែលអាចទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីមកទស្សនាមិនដែលរំលងឡើយ។

រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4

ចំណែកឯ សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩១៧ តាម​របៀប​ស្ថាបត្យកម្ម​ប្រពៃណីខ្មែរ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣ - ១៩៥៣) ដែលមានបណ្ដោយ ៥៤ម៉ែត្រ និងជម្រៅ ៦៦ម៉ែត្រ ដែលស្ថាបត្យករជនជាតិបារាំង​ឈ្មោះ​ George Groslier។ នៅក្នុងឆ្នាំ១៩២០ បានដាក់សម្ពោធផ្លូវការ ក្រោមព្រះរាជាធិបតីភាព ព្រះបាទស៊ីសុវត្ថិ និងចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ លុះ​មក​ដល់​ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា  " សារមន្ទីរវត្ថុបូរាណ " និងបន្ទាប់ច្រើនឆ្នាំមកក៏ត្រូវបានប្រែឈ្មោះថា "សារមន្ទីរជាតិកម្ពុជា " ​​​ ដែលសារមន្ទីរជាតិធំជាងគេនៅប្រទេសកម្ពុជា ហើយក៏ជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ ​ និងប្រវត្តិសាស្ត្រ​ដ៏សំខាន់បានរក្សាទុក​រូបសំណាក វត្ថុបូរាណ  និង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជាចំនួនជាង​ ១ម៉ឺន ៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និងសម័យក្រោយៗមកទៀត ហើយសព្វថ្ងៃទីនេះ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍មួយកន្លែងក្នុងក្រុងភ្នំពេញផងដែរ។

រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4

តួយ៉ាងបច្ចុប្បន្ននេះ ស្មាតហ្វូននៅលើទីផ្សារក្នុងប្រទេសកម្ពុជា កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ប៉ុន្តែលែងជាការព្រួយបារម្ភហើយទៀតហើយ។ ក្រុមហ៊ុន OPPO បាននឹងនាំយកស្មាតហ្វូន Reno 4 ដែលមានមុខងារជាច្រើន ជាពិសេសគឺ កាមេរ៉ា AI Color Portrait។ មិនតែប៉ុណ្ណោះ Reno 4 ក៏មានកាមេរ៉ា AI និងបច្ចេកវិទ្យា​​AI ឈានមុខ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត AI ថ្មីៗឈានមុខ អមមកជាមួយបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 2 នាទីបាន 50% ​សាក​ 5 នាទីមើលវីដេអូបាន  2​ម៉ោង ​លេងហ្គេមឆ្ងាញ់ដៃ។

តោះ ! កុំភ្លេចរង់ចាំអ៊ុតមើលត្រកូល OPPO Reno ស៊េរីចុងក្រោយនេះ ជាស៊េរីល្បីខ្លាំងតាំងពីសម័យ F ស៊េរី រហូតដល់ Reno​​ ស៊េរី ដែលទទួលការពេញនិយមគ្រប់ទិសទី ជាមួយនឹងលក្ខណៈពិសេសសម្បូរបែប បច្ចេកវិទ្យាថ្មីៗ ប្លែកៗ រួមទាំងប្រើសេវាកម្ម Google ​ ឬ Google Play​​​ Store ដែលអាចដោនឡូតរាប់លានកម្មវិធីបានជាធម្មតា​ ដោយមិនគិតថ្លៃ និងងាយស្រួលប្រើបានរហ័សទាន់ចិត្ត៕ 

រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
រូបភាពថតដោយ OPPO Reno4
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T