រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកមិត្តភក្តិ របស់គេម្នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះ ៧១១ របស់មន្ទីរពេទ្យកងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីពួកគេផឹកស្រាស្រវឹង ហើយជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពាន៧មករា ពេញទំហឹង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ មេសា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពាន៧មករា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះសយ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ចំណែកអ្នករងរបួសឈ្មោះឯក ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅភូមិត្នោងជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ យុវជនរូបនេះជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌សលាយផ្កាឈូក ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]