ខ្លាំងបាត់! Jaden Smith ប្រកាសលុបត្រកូលដែលឪពុកដាក់ឲ្យ គ្មានស្រណោះ

//s4.kh1.co/43/43890869042c2b10a8dad78adaba630051786811.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Jaden Smith និយាយថា ចាប់ពីពេលនេះតទៅរូបគេនឹងលែងប្រើប្រាស់ឈ្មោះពេញដែលមានជាប់ឈ្មោះឪពុកទៀតដែរ គឺឈ្មោះរបស់គេគឺមានតែ Jaden តែប៉ុណ្ណោះ ។

បរទេស៖ តារាចម្រៀងរ៉េប Jaden Smith ដែលត្រូវជាកូនរបស់តារាសម្តែង Will Smith នៅពេលថ្មីៗនេះបាននិយាយថា ចាប់ពីពេលនេះតទៅ រូបគេនឹងលែងប្រើប្រាស់ឈ្មោះពេញ ដែលមានជាប់ឈ្មោះឪពុកទៀតដែរ គឺឈ្មោះរបស់គេគឺមានតែ Jaden តែប៉ុណ្ណោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបញ្ជាក់ច្បាស់ៗបែបនេះ ហាក់បីដូចជាគ្មានសេចក្តីស្រណោះអ្វីបន្តិចសោះ ប៉ុន្តែរូបលោក មិនបាននិយាយបកស្រាយពីមូលហេតុដែល រូបគេសុខចិត្តកាត់ត្រកូលដែលឪពុកបានដាក់ឲ្យដូច្នេះនោះដែរ ជាពិសេសដោយមានការជម្រុញពីប្អូនស្រី Willow Smith ផងដែលសុទ្ធតែមិនប្រើប្រាស់ត្រកូលឪពុកដូចគ្នា ធ្វើឲ្យការសម្រេចចិត្តមួយនេះ កាន់តែច្បាស់លាស់ផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបាននាំគ្នាវែកញែ៉ករឿងរ៉ាវដ៏ក្តៅគគុកមួយនេះ ដោយមិនដឹងពីមូលហេតុច្បាស់លាស់សោះឡើយ ប៉ុន្តែមានមតិមួយបានលើកឡើងថា Jaden Smithនិង ប្អូនស្រី ប្រហែលជាចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារហើយ បានជាពួកគេធ្វើរបៀបនេះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Jaden Smith
Jaden Smith
Jaden Smith
Jaden Smith
Jaden Smith
Jaden Smith
Jaden Smithនិង Willow Smith
Jaden Smithនិង Willow Smith
Will Smithនិង WIllow Smith
Will Smithនិង WIllow Smith
Jaden Smithនិង Will Smith
Jaden Smithនិង Will Smith
 Will Smithនិង Jaden Smith
 Will Smithនិង Jaden Smith
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T