មិត្តហ្វូន ពន្លឿនបំលាស់ប្តូរប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថល និង Fintech

//s4.kh1.co/64/647805367170d44ae17a5c441a12c3380bbf57f5.jpg
បច្ចេកវិទ្យា

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០ មិត្តហ្វូនបានសហការរៀបចំនូវសន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo ដើម្បីចាប់ផ្តើមការផ្សព្វផ្សាយប្រូម៉ូសិនដ៏ធំបំផុតសម្រាប់អ្នកប្រើប្រាស់សេវាធនាគារចល័តដោយការផ្តល់ជូនទូរស័ព្ទដៃទំនើប ជាមួយនិងស៊ីមកាតដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនមិត្តហ្វូនមានគោលបំណងពន្លឿនក្នុងការបំលាស់ប្តូរឌីជីថលក្នុងវិស័យហិរញ្ញវត្ថុដោយសហការជាមួយដៃគូ និងម៉ាកសញ្ញាល្បីៗជាច្រើន ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G ទៅបច្ចេកវិទ្យា 4G ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្ចីលុយ បានទូរស័ព្ទ
ខ្ចីលុយ បានទូរស័ព្ទ

ក្នុងពេលដំណើរការកម្មវិធីនេះ ដោយគិតចាប់ពីថ្ងៃទី ខែសីហា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ រាល់អតិថិជនទាំងអស់ដែលស្នើរសុំប្រាក់កម្ចីឥណទានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ទូរស័ព្ទដៃទំនើបម៉ាក Vivo និងជាពិសេសទទួលបានស៊ីមកាតមិត្តហ្វូនដោយឥតគិតថ្លៃដែលមានទិន្នន័យរួចជាស្រេច 1GB រួមនឹងការហៅទូរស័ព្ទចេញនៅក្នុងប្រព័ន្ធដោយសេរីសម្រាប់រយៈពេល សប្តាហ៍។

មិត្តហ្វូនបានកំណត់គោលដៅក្នុងការសហការជាមួយម៉ាកសញ្ញា និងដៃគូដើម្បីជំរុញបំលាស់ប្តូរបច្ចេកវិទ្យាពី 2G និង 3G ទៅ 4G ជាមួយនឹងល្បឿនលឿនជាងមុន។ ដោយសារតែបច្ចេកវិទ្យា 4G ជួយមនុស្សឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទក្នុងគ្រប់វិស័យនៃជីវិតរស់នៅដូចជា ការទំនាក់ទំនង ការទទួលបានពត៌មាន ការតភ្ជាប់ ការសិក្សា និងការកម្សាន្ត -ល-។ ជាក់ស្តែង, ប្រទេសកម្ពុជានៅតែមានអតិថិជន ២០% ដែលប្រើប្រាស់ទូរស័ព្ទចល័តជាមួយនឹងមុខងារមិនពេញលេញដែលជាឧបសគ្គធ្វើឲ្យពួកគេមិនអាចទទួលបាន និងការប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មថ្មីៗ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន និងបន្តបន្ទាប់ខាងមុខទៀត ក្រុមហ៊ុនមិត្តហ្វូននឹងបន្តសហការជាមួយដៃគូ និងម៉ាកសញ្ញានានាដែលទាក់ទងនឹងការប្រើប្រាស់បរិក្ខារទំនើបចុងក្រោយ និងដំណោះស្រាយបច្ចេកវិទ្យាដើម្បីពន្លឿនបំលាស់ប្តូរបច្ចេកវិទ្យានៅក្នុងយុគសម័យនេះឲ្យកាន់តែប្រសើរឡើង។

ថ្លែងសុន្ទរកថានៅក្នុងកម្មវិធីនោះ លោក Bui Minh Binh នាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកចក្ខុវិស័យរបស់ក្រុមហ៊ុនលោកថា៖ 

  “មិត្តហ្វូនរំពឹងថាកម្មវិធីនេះនឹងបង្កើតផលជាវិជ្ជមាន ដោយការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា 4G និងឆ្ពោះទៅរកបច្ចេកវិទ្យា 5G ប្រជាជននឹងបានអភិវឌ្ឍខ្លួនឯងនៅក្នុងជីវិតរស់នៅ ដោយស្គាល់និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាទំនើបៗក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា និងការងារ”។  

លោក Bui Minh Binh

លោកបន្ថែមថា៖

“ដោយហេតុនេះ ប្រសិទ្ធិភាពការងារអាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ហើយវាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថលសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាជំហានដំបូងដែលនាំឱ្យមានសកម្មភាពជាបន្តបន្ទាប់ និងទៀងទាត់ដើម្បីជួយប្រជាជនក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឱ្យកាន់តែលឿនរហ័ស” ។

លោក Bui Minh Binh
លោក Bui Minh Binh
លោក Bui Minh Binh

ក្នុងអំឡុងពេលនៃកម្មវិធីនេះ អតិថិជននិងប្រជាជនទាំងអស់នឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអម្រឹត មិត្តហ្វូន និង Vivo ជានឹងឧបករណ៍ទំនើបចុងក្រោយ រួមទាំងសេវាកម្មផ្សេងៗទៀត។ កិច្ចសហការនេះបានជួយប្រជាជនកម្ពុជាជាមួយនឹងការសន្សំសំចៃថវិកាជាច្រើន ការធ្វើឱ្យបច្ចេកវិទ្យាកាន់ប្រសើរឡើងឆាប់រហ័ស ពង្រីកឱកាសការងារ ការសិក្សា និងការកំសាន្តពីចម្ងាយ។ ដោយហេតុនេះ វាជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកើនឡើងមួយកម្រិតទៀត។

ស្វែងរកព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗទៀតក្នុងពេលឆាប់ៗ ដោយចូលទៅកាន់គេហទំព័រមិត្តហ្វូន www.metfone.com.kh  និងទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន www.fb.com/metfone.closer

សន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo
សន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo
សន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo
សន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន Vivo
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T