គ្រូបង្រៀនបើកបររថយន្តម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីដើមឈើដ៏ធំមួយដើម បានបាក់រលំមកលើរថយន្ត ដែលគាត់កំពុងតែជិះ ខណៈពេលដែលសិស្សរបស់គាត់ បានគេចផុតពីគ្រោះថ្នាក់ ដ៏រន្ធត់មួយនេះ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ២៤នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣។ បុរសជាគ្រូបង្រៀនបើកបររថយន្ត ដែលបានស្លាប់នោះ មានឈ្មោះថា Jason Cheong អាយុ ២៥ឆ្នាំ ចំនែកឯសិស្សស្រីរបស់គាត់ មានឈ្មោះថា Marliana Sumarno អាយុ ៣៤ឆ្នាំ ហើយនាងជាអ្នកបើកបរ នៅពេលដែលជួបគ្រោះថ្នាក់នោះ។ លោក Cheong ជាគ្រូបង្រៀនបើកបររថយន្ត ត្រូវបានសង្កេតឃើញថា បានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៏នោះ ចំនែកឯសិស្សស្រីរបស់គាត់ បានរងរបួសស្មា និងខ្នង ហើយបានបញ្ចូនទៅមន្ទីរពេទ្យ “Khoo Teck Puat Hospital” ក្នុងទីក្រុង Yishun ប្រទេសសឹង្ហបុរី។

ប្រភពដដែរ បានបន្តទៀតថា នៅពេលដែល Sumarno រៀនបើកបរ ជាមួយគ្រូនាងដែលបានស្លាប់នោះ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយថែមទាំងមានផ្លេកបន្ទរទៀតផង បន្ទាប់មកស្រាប់តែមានដើមឈើ ដ៏ធំមួយដើម បានបាក់រលំមកលើរថយន្ត ដែលនាងកំពុងបើកតែម្តង។ យ៉ាងណាមិញ នៅពេលដែលដើមឈើ បានបាក់រលំមកលើរថយន្ត ពួកគេបានជាប់នៅក្នុងរថយន្តទាំងពីរនាក់ ប៉ុន្តែ Sumarno បានចាកចេញពីរថយន្ត រីឯគ្រូបង្រៀនបើកបររថយន្តនោះ បានស្លាប់នៅក្នុងរថយន្តតែម្តង។





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]