យល់អារម្មណ៍អ្នកធ្លាប់បាក់ទឹកចិត្ដដូចគ្នា Selena ចំណាយលុយ ១០០ លានដុល្លារបង្កើតមូលនិធិសុខភាពផ្លូវចិត្ត

//s6.kh1.co/2e/2ebf7a3b68ea5a9c5037c89a96f51ae7265fa925.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ព្រោះធ្លាប់ជួបបញ្ហាជំងឺបាក់ទឹកចិត្ត Selena ដាច់ចិត្តបង្កើតមូលនិធិមួយ ក្នុងឪកាសខួបកំណើតអាយុ ២៨ឆ្នាំរបស់ខ្លួន ដើម្បីជួយប្រឹក្សា ដល់អ្នកដែលកំពុងជួបប្រទះបញ្ហានេះ។

បរទេស៖ ថ្មីៗនេះ យោងតាមប្រភព ព័ត៌មាន Music News បានឲ្យដឹង ថា Selena Gomez ទើបតែបង្កើតមូលនិធិសេវាកម្មសុខភាពផ្លូវចិត្តមួយ ដែលត្រូវចំណាយប្រាក់រហូតដល់ ១០០ លានដុល្លារ ឯណោះ ដោយតារាចម្រៀងរូបនេះបានបរិច្ចាគថវិកាទាំងនេះ តាមរយៈក្រុមហ៊ុនជួលនាងថតគ្រឿងសម្អាង ដោយនាងបានសន្យានឹងកាត់កងនូវចំណូលប្រចាំឆ្នាំជាមួយម៉ាកយីហោមួយនោះ ចំនួន ១ ភាគរយដើម្បីចូលរួមវិភាគទានដល់មូលនិធិនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុចម្បងបំផុត ដែលតារាចម្រៀង ម្ចាស់បទ "Love you like a love song" រូបនេះ បានផ្ដួចផ្ដើមគម្រោងមូលនិធិនេះឡើង ក៏ដោយសារថា នាងធ្លាប់ជួបនូវជំងឺធ្លាក់ទឹកចិត្តកាលពីមុខមកច្រើន ដូច្នេះនាងយល់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត មនុស្សរាល់គ្នាដែលកំពុងតែជួបបញ្ហានេះដូចនាង។

ក្នុងនោះដែរ Selena បាននិយាយបន្ថែមផងដែរថា៖

យើងតែងតែស្វែងរកមធ្យោបាយដើម្បីបង្កើតសហគមន៍មូលនិធិនេះឡើង។ ខ្ញុំមានអំណរគុណណាស់ ដែលដៃគូនិងមិត្តភក្តិជាច្រើន បានគាំទ្រនិងជួយសុបិន្តរបស់ខ្ញុំក្នុងការកសាងមូលនិធិសម្រាប់សុខភាពផ្លូវចិត្តរបស់ខ្ញុំ។ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ព្រោះបញ្ហានេះធ្លាប់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ខ្ញុំ។

Selena Gomez   

គួរំឮកផងដែរថា នៅឆ្នាំ ២០១៥ Selena ត្រូវបញ្ឈប់រាល់សកម្មភាពសិល្បៈជាយូរ ដើម្បីស្អំបេះដូង និងព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ បន្ទាប់ពីបានជាសះស្បើយនាងបានត្រលប់មកប្រឡូកក្នុងសិល្បៈវិញ ហើយនៅតែទទួលបានការគាំទ្រជាច្រើនពីអ្នកគាំទ្រដដែលផងដែរ ទោះបីជាធ្លាប់ បែកបាក់ពី Justin Bieber យ៉ាងឈឺចាប់ជាយូរក៏ដោយ តែតារាស្រីវ័យ ២៨ ឆ្នាំរូបនេះ នៅតែអាចត្រឡប់មកឈរជើងនៅលើវីស័យចម្រៀង បានយ៉ាងរឹងមាំវិញគួរឲ្យសរសើរ៕

ទស្សនារូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T