បរទេស៖ ថ្មីៗនេះ យោងតាមប្រភព ព័ត៌មាន Music News បានឲ្យដឹង ថា Selena Gomez ទើបតែបង្កើតមូលនិធិសេវាកម្មសុខភាពផ្លូវចិត្តមួយ ដែលត្រូវចំណាយប្រាក់រហូតដល់ ១០០ លានដុល្លារ ឯណោះ ដោយតារាចម្រៀងរូបនេះបានបរិច្ចាគថវិកាទាំងនេះ តាមរយៈក្រុមហ៊ុនជួលនាងថតគ្រឿងសម្អាង ដោយនាងបានសន្យានឹងកាត់កងនូវចំណូលប្រចាំឆ្នាំជាមួយម៉ាកយីហោមួយនោះ ចំនួន ១ ភាគរយដើម្បីចូលរួមវិភាគទានដល់មូលនិធិនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុចម្បងបំផុត ដែលតារាចម្រៀង ម្ចាស់បទ "Love you like a love song" រូបនេះ បានផ្ដួចផ្ដើមគម្រោងមូលនិធិនេះឡើង ក៏ដោយសារថា នាងធ្លាប់ជួបនូវជំងឺធ្លាក់ទឹកចិត្តកាលពីមុខមកច្រើន ដូច្នេះនាងយល់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត មនុស្សរាល់គ្នាដែលកំពុងតែជួបបញ្ហានេះដូចនាង។
ក្នុងនោះដែរ Selena បាននិយាយបន្ថែមផងដែរថា៖
គួរំឮកផងដែរថា នៅឆ្នាំ ២០១៥ Selena ត្រូវបញ្ឈប់រាល់សកម្មភាពសិល្បៈជាយូរ ដើម្បីស្អំបេះដូង និងព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ បន្ទាប់ពីបានជាសះស្បើយនាងបានត្រលប់មកប្រឡូកក្នុងសិល្បៈវិញ ហើយនៅតែទទួលបានការគាំទ្រជាច្រើនពីអ្នកគាំទ្រដដែលផងដែរ ទោះបីជាធ្លាប់ បែកបាក់ពី Justin Bieber យ៉ាងឈឺចាប់ជាយូរក៏ដោយ តែតារាស្រីវ័យ ២៨ ឆ្នាំរូបនេះ នៅតែអាចត្រឡប់មកឈរជើងនៅលើវីស័យចម្រៀង បានយ៉ាងរឹងមាំវិញគួរឲ្យសរសើរ៕
ទស្សនារូបភាពខាងក្រោម៖