អស់ពី Mbappe ឥឡូវនេះកីឡាករជួរមុខ២នាក់ទៀតរបស់ PSG កំពុងតែមានរបួសដែរហើយនៅក្នុងការប្រកួតយប់មិញ

//s4.kh1.co/7f/7f8a90b6cd3bf4d0b10512273d9256340b907e42.jpg
កីទ្បា

 ០១-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អស់ពី Mbappe ឥឡូវនេះកីឡាករជួរមុខ២នាក់ទៀតគឺ ICardi និង Kurzawa កំពុងតែមានរបួសដែរហើយនៅក្នុងការប្រកួតយប់មិញ

បារាំង៖ ដូចដែលគ្រប់គ្នាបានដឹងហើយថាក្លិប Paris Saint-Germain កំពុងតែមានទម្រង់លេងល្អណាស់នៅក្នុងពានរង្វាន់ក្នុងស្រុក ដោយយប់មិញក្លិបមួយនេះយកឈ្នះ Lyon នៅក្នុងវគ្គបាល់ប៉េណាល់ទី លើកពាន League Cup របស់បារាំងដែលជាពានទី៣របស់ក្លិបនៅរដូវកាលនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/7d/7d61b057220e90cc23fbe8c33b1554bb38ea1e71.jpg

ក្លិបអ្នកមានរបស់បារាំងមួយនេះមានមហិច្ឆតាចង់ឈ្នះពានធំៗចំនួន៤ក្នុងរដូវកាលនេះ ដោយឈ្នះបានពាន៣រួចមកហើយគឺពាន Ligue 1, French Cup និង League Cup ហើយក៏កំពុងសម្លឹងឃើញពាន UEFA Champions League មួយគ្រឿងទៀតផងដែរ។

https://s6.kh1.co/__image/w=650,h=433,q=100/51/51d261a24b07102581bdf46b8a9359c88d305e6c.jpg

ដោយឡែកក្រៅពីជ័យជម្នះ PSG ក៏កំពុងជួបរឿងឈឺក្បាលផងដែរដោយកីឡាករ Mauro Icardi និង Layvin Kurzawa បានទទួលរងរបួសនៅក្នុងការប្រកួតយប់មិញនេះ។ ខ្សែប្រយុទ្ធ ICardi ត្រូវបានដូរចេញក្រោយត្រូវរបួសត្រង់ភ្លៅ ស្របពេលដែល Kurzawa ក៏ត្រូវដូរចេញដូចគ្នាក្រោយមានបញ្ហាសាច់ដុំត្រង់ភ្លៅខាងស្តាំ។ PSG កំពុងតែមានការព្រួយបារម្ភជាខ្លាំងនៅក្នុងការប្រកួតជាមួយ Atalanta ក្នុងពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយខាងមុខនេះ ដោយមានកីឡាករជួរមុខ៣នាក់កំពុងតែមានរបួស បូករួមទាំង Mbappe ផងនោះ៕

  កីឡាករ Mauro Icardi
  កីឡាករ Mauro Icardi
កីឡាករ Layvin Kurzawa
កីឡាករ Layvin Kurzawa
កីឡាករ​ Mbappe
កីឡាករ​ Mbappe

ប្រភពfootball-italia

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T