ញាក់សាច់គូនេះសរុបកាតលឿងនិងក្រហម៩សន្លឹក! PSG ផ្ដួល Lyon វគ្គប៉េណាល់ទីលើកពាន League Cup (មានវីដេអូ)

//s6.kh1.co/2b/2ba8e662907934f2ecaaab46b4727c2e2871d5c8.jpg
កីទ្បា

 ០១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

PSG ផ្ដួល Lyon វគ្គប៉េណាល់ទីលើកពាន League Cup

បារាំង៖ ក្លិប Paris Saint-Germain បានគ្រងជើងឯក ពានរង្វាន់ Coupe de la Ligue (League Cup) ឆ្នាំ២០២០ កាលពីរាត្រីថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីយកឈ្នះក្រុម Lyon ទាំងប្រផិតប្រផើយនៅវគ្គប៉េណាល់ទី ដោយលទ្ធផល៦ទល់នឹង៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

លេងអស់រយៈពេល១២០នាទីក្រុមទាំងពីរបានត្រឹម ស៊ុតបង្អើលទីគ្នាទៅវិញទៅមក តែមិនមានគ្រាប់បាល់កើតឡើងនោះទេ។ អ្វីដែលមើលទៅគួរឲ្យសាហាវជក់ចិត្តក្នុងការប្រកួតនេះ គឺក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើន តួយ៉ាងក្រុម PSG ត្រូវអាជ្ញាកណ្ដាលពន័យកាតលឿងចំនួន៥សន្លឹក។ ចំណែកឯក្រុម Lyon ទទួលបានកាតលឿង៣ និងកាតក្រហម ១ ខណៈកីឡាករដែលត្រូវពិន័យបណ្ដេញចេញពីទីលាននោះគឺអតីតខ្សែការពារក្រុម Man UTD កីឡាករ Rafael ក្រោយឈុះជើងកីឡាករ Angel Dimaria ឲ្យដួលក្បែរប្រអប់គ្រោះថ្នាក់នៅនាទីទី១១៩។

  កីឡាករ Rafael ទទួលបានកាតក្រហម
  កីឡាករ Rafael ទទួលបានកាតក្រហម

ឈានចូលដល់វគ្គកាត់សេចក្ដីដោយបាល់១១ម៉ែត្រ ក្រុមទាំងពីរនៅតែធ្វើបានល្អដូចគ្នា ដោយក្រុម Lyon ស៊ុតចូលបាន៥គ្រាប់ តែភ្លាត់១គ្រាប់ ដែលជាការស៊ុតរបស់កីឡាករ Bertrand Traore បណ្ដាលឲ្យពាន Coupe de la Ligue ធ្លាក់ទៅលើក្រុម PSG ដែលស៊ុតបាល់ប៉េណាល់ទី៦គ្រាប់ ចូលទាំង៦។

ក្រុម PSG
ក្រុម PSG

គួរឲ្យដឹងដែរថា ពានរង្វាន់កាលពីយប់មិញនេះ ជាពានទី៣ហើយសម្រាប់ក្រុម PSG នៅរដូវកាល២០១៩/២០ ក្នុងនោះ២ពាន កន្លងទៅ រួមមានពានលីគកំពូលបារាំង Ligue 1 និងពាន Coupe de France ខណៈក្លិបយក្សបារាំងនៅសល់ពានរង្វាន់ធំមួយទៀតដែលត្រូវប្រជែងយកនោះគឺព្រឹត្តិការណ៍ Champions League ដោយពួកគេនឹងត្រូវប៉ះក្រុមជើងខ្លាំងមកអ៊ីតាលី Atalanta នៅវគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១៣ ខែសីហាខាងមុខ៕

ក្រុម PSG
ក្រុម PSG

បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T