ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងខាងឆ្វេង ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ដោយសាររថយន្ត ម៉ាកកុងតឺន័របើកបុកពេញទំហឹង ខណៈបើកបរបញ្ច្រាសទិសគ្នា នៅតាមបណ្តោយផ្លូវលេខ២១៧ ខាងត្បូងវត្តសំបូរមាស ស្ថិតក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នំា២០១៣ ហើយអ្នកបើកបរថយន្តបង្ករត់គេចខ្លួនបាត់។

បើតាមសំដី របស់បុរសរងគ្រោះ ឈ្មោះ វ៉ាន់ សុខា អាយុ៣៤ឆ្នាំ មានទីលំនៅសង្កាត់ វាលវង់ ខណ្ឌ៧មករា មុខរបរជាអ្នក រត់ម៉ូតូកង់បី បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ ឌុបភ្ញៀវទេសចរ ជនជាតិវៀតណាមបីនាក់ ចេញពីមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងទិសដៅពីត្បូងទៅជើង ដើម្បីដឹកភ្ញៀវទៅសណ្ឋាគារវិញ ខណៈបើកមកដល់ចំណុច កើត ហេតុខាងលើ ស្រាប់តែរថយន្តបង្កម៉ាកកុងតឺន័រ FUSO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3115 បើកបរ បញ្រ្ចាសទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង បានបើកមកបុកគាត់ពេញទំហឹង ខណៈដែលអ្នកបើកបរថយន្តបង្កព្យាយាម បើកវ៉ារថយន្តផ្សេងទៀត ទើបបណ្តាលឲ្យជ្រុល មកបុកគាត់ឲ្យរងរបួសធ្ងន់បែបនេះ។ ប៉ុន្តែចំពោះភ្ញៀវទេសចរ ដែលរួមដំណើរ ជាមួយគាត់ ពុំមាននរណាម្នាក់រងរបួសឡើយ។ ចំណែកម៉ូតូត្រូវខូចខាតទាំងស្រុង រីឯអ្នកបើកបររត់គេចខ្លួន ទុករថយន្តចោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្តរាគន៍វាស់វែង និងដកហូតរថយន្តបង្កទៅរក្សាទុននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕















ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]