គ្រូបង្វឹក Antonio Conte ថាដាច់ខាតទិញយកកីឡាករ Man Utd ម្នាក់នេះឲ្យបាន

//s5.kh1.co/f0/f07dfc1e9182768ca3684de758a39508a7dd443c.jpg
កីទ្បា

 ៣១-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រូបង្វឹកក្រុម Inter Milan គឺលោក Antonio Conte ចចេសចង់ឲ្យក្លឹបទិញផ្តាច់យកកីឡាករ Alexis Sanchez ពីក្រុម Manchester United ឲ្យបានបន្ទាប់ពីខ្លួនខ្ចីជើងបានមួយរយៈធំរួចមក។

គ្រូបង្វឹកក្រុម Inter Milan គឺលោក Antonio Conte ចចេសចង់ឲ្យក្លិបទិញផ្តាច់យកកីឡាករ Alexis Sanchez ពីក្រុម Manchester United ឲ្យបានបន្ទាប់ពីខ្លួនខ្ចីជើងបានមួយរយៈធំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិឈីលីរូបនេះលេងពុំសូវបានល្អឡើយកាលពីនៅ Manchester United ប៉ុន្តែចាប់តាំងពីរូបគេត្រូវបានក្លិបដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីបានខ្ចីជើងយកមកលេងរួចមក រូបគេបានបង្ហាញទម្រង់លេងមួយយ៉ាងល្អដែលធ្វើឲ្យគ្រូបង្វឹក Antonio Conte មានការពេញចិត្តបន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងប៉ះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន ៩​ ដងរួចមក។

យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United ធ្វើការទាមទារតម្លៃខ្លួនកីឡាកររូបនេះចំនួន ១២ លានអឺរ៉ូស្របពេលដែល Inter Milan ហ៊ានឲ្យចន្លោះពី ៧ ទៅ ៨ លានអឺរ៉ូប៉ុណ្ណោះ។ 

យ៉ាងណាមិញ គេរំពឹងថាកិច្ចព្រមព្រៀងនឹងប្រព្រឹត្តទៅឆាប់ៗនេះស្របពេលដែលកីឡាករ Alexis Sanchez ទាមទារចង់បន្តលេងឲ្យក្រុម Inter Milan គួបផ្សំនឹងក្រុម Inter Milan អាចដកចិត្តវិញនោះដែលជាហេតុធ្វើឲ្យក្រុម Manchester United ត្រូវបង្ខំចិត្តលក់រូបគេក្នុងតម្លៃមួយដែលក្រុម Inter Milan ចង់បាន៕

លោក Antonio Conte
លោក Antonio Conte
  កីឡាករ Alexis Sanchez
  កីឡាករ Alexis Sanchez
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T