គ្រូបង្វឹកក្រុម Inter Milan គឺលោក Antonio Conte ចចេសចង់ឲ្យក្លិបទិញផ្តាច់យកកីឡាករ Alexis Sanchez ពីក្រុម Manchester United ឲ្យបានបន្ទាប់ពីខ្លួនខ្ចីជើងបានមួយរយៈធំរួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិឈីលីរូបនេះលេងពុំសូវបានល្អឡើយកាលពីនៅ Manchester United ប៉ុន្តែចាប់តាំងពីរូបគេត្រូវបានក្លិបដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីបានខ្ចីជើងយកមកលេងរួចមក រូបគេបានបង្ហាញទម្រង់លេងមួយយ៉ាងល្អដែលធ្វើឲ្យគ្រូបង្វឹក Antonio Conte មានការពេញចិត្តបន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងប៉ះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន ៩ ដងរួចមក។
យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United ធ្វើការទាមទារតម្លៃខ្លួនកីឡាកររូបនេះចំនួន ១២ លានអឺរ៉ូស្របពេលដែល Inter Milan ហ៊ានឲ្យចន្លោះពី ៧ ទៅ ៨ លានអឺរ៉ូប៉ុណ្ណោះ។
យ៉ាងណាមិញ គេរំពឹងថាកិច្ចព្រមព្រៀងនឹងប្រព្រឹត្តទៅឆាប់ៗនេះស្របពេលដែលកីឡាករ Alexis Sanchez ទាមទារចង់បន្តលេងឲ្យក្រុម Inter Milan គួបផ្សំនឹងក្រុម Inter Milan អាចដកចិត្តវិញនោះដែលជាហេតុធ្វើឲ្យក្រុម Manchester United ត្រូវបង្ខំចិត្តលក់រូបគេក្នុងតម្លៃមួយដែលក្រុម Inter Milan ចង់បាន៕