កំពង់ចាមៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅលើចិញ្ចើមថ្នល់ នៅវេលាម៉ោង ១១ និង ៤០នាទី ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១៣ ក្បែរ ស្ថានីយ៍ប្រេងឥន្ធនៈ សាវីម៉ិច ស្ថិតក្នុងភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម សពនេះ សមត្ថកិច្ចបាន អះអាងថា ស្លាប់ដោយសារខ្យល់គរ ។

សមត្ថកិច្ចនៅកន្លែង ហេតុកើត បានឲ្យដឹងថា សពមានឈ្មោះ យូ ឡាយ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិ អំពិល ឃុំអំពិល ស្រុកកំពង់ សៀម ខេត្តកំពង់ចាម ។ សាក្សីនៅកន្លែងកើតហេតុ  បានឲ្យដឹង ថា មុនពេលកើតហេតុ គេឃើញបុរស ខាងលើ បានដើរដល់ចំណុចកើតហេតុ ក៏ដួលដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

ក្នុងករណីខាងលើនោះ បើតាមសមត្ថកិច្ច អាវុធហត្ថក្រុងកំពង់ចាម ដែលចុះពិនិត្យ ដល់កន្លែងកើតហេតុ បានឲ្យដឹងដែរថា បុរសរងគ្រោះស្លាប់ បណ្តាលមកពីជំងឺខ្យល់គរ  ។ ប្រភពដដែលបានឲ្យដឹងទៀតថា បុរសរងគ្រោះ មានសតិមិនសូវគ្រប់ ម្យ៉ាងទៀត អាចអត់អាហារផង ទើបដើរៗដួល ដាច់ខ្យល់ស្លាប់តែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីហើយ ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]