ស្គាល់គ្នា១០ឆ្នាំ Tu Piyawadee បង្ហាញខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់សោភា ត្រៀមចូលរោងជ័យ

//s5.kh1.co/1b/1b663848d5da1efb6ae3d7ddf6411ef022d07e8b.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីគូស្នេហ៍លុតជង្គង់នៅចំពោះមិត្តភក្តិជាច្រើន ដើម្បីសុំរៀបការ ផលិតកររឿងដ៏ល្បី Tu Piyawadee បានបង្ហាញខ្លួនក្នុងឈុតកូនក្រមុំដ៏ទាក់ទាញ ឲ្យហ្វេនៗកាន់តែរំជើបរំជួល ដើម្បីត្រៀមខ្លួនចូលរោងជ័យក្នុងពេលឆាប់ៗនេះ

ថៃ៖ គឺជាគូស្នេហ៍មួយទៀតហើយ នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសថៃ រវាងតារាសម្ដែងប្រុស លោក Mawin Taweephol និងផលិតកររឿងដ៏ល្បី នាង Tu Piyawadee ដែលធ្វើឲ្យហ្វេនៗមានសេចក្ដីរំភើបយ៉ាងខ្លាំង បន្ទាប់ពីខាងប្រុស បានលុតជង្គង់សុំខាងស្រីរៀបការយ៉ាងរ៉ូមែនទិក ក្រោយពេលទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កាលពីថ្មីៗនេះ Tu Piyawadee ស្រាប់តែបានបង្ហាញខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើលចំពោះហ្វេនៗជាច្រើន ដោយនាងបានចេញមក នៅក្នុងឈុតសម្លៀកបំពាក់ដែលជារ៉ូបកូនក្រមុំពណ៌ស មានការរចនាម៉ូតយ៉ាងទាក់ទាញ បង្អួតសម្រស់ និងរូបរាងកាយយ៉ាងល្អឥតខ្ចោះ ត្រៀមខ្លួនចូលរោងជ័យក្នុងពេលខាងមុខនេះ ជាមួយនឹងអនាគតស្វាមី ផងដែរ។

ម៉្យាងវិញទៀត​ តាមរយៈការបង្ហាញខ្លួនលើកនេះ ក៏មានតារាល្បីៗជាច្រើន ក៏បានមកចូលរួមអបអរ ក៏ដូចជារង់ចាំពីថ្ងៃមង្គលរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee និង គូស្នេហ៍
Tu Piyawadee ក្នុងឈុតកូនក្រមុំ
Tu Piyawadee ក្នុងឈុតកូនក្រមុំ
Tu Piyawadee ក្នុងឈុតកូនក្រមុំ
Tu Piyawadee ក្នុងឈុតកូនក្រមុំ
Tu Piyawadee ក្នុងឈុតកូនក្រមុំ
Tu Piyawadee ក្នុងឈុតកូនក្រមុំ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T