សករាជថ្មីនៃការថតរូបដោយស្មាតហ្វូន បានមុខងារថតរូប ថតវីដេអូ ថ្មី ប្លែក ដែលគុណភាពថតរូបថតស្អាតគ្រប់ពេល គ្រប់ប្លង់ ជាមួយនឹងស្ទាយ៍ថ្មីៗ ដែលនឹកស្មានមិនដល់ពី OPPO! (មានវីដេអូ)

//s5.kh1.co/38/381fe11670a643f13322c512af2d465c7b040925.jpg
បច្ចេកវិទ្យា

 ២៩-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើយើងក្រឡេកមើលក្រុមហ៊ុន OPPO នៅប្រទេសចិន ថៃ ឥណ្ឌូនេស៊ី បានដាក់បញ្ចេញនូវទូរស័ព្ទឆ្លាតវៃលំដាប់ថវិកាជំនាន់ថ្មី ដែលស្ថិតនៅក្នុងត្រកូល Reno Series ដូចតាមការគ្រោងទុកនោះគឺ Reno 4 ជាមួយនឹងមុខងារ និងបច្ចេកវិទ្យាផ្តោតខ្លាំងលើគុណភាពថតរូប និងថតវីដេអូ ដែលបានវិវត្តន៍ថ្មីៗ ប្លែកៗទាំងព្រម។

ភ្នំពេញ៖ បើយើងក្រឡេកមើលក្រុមហ៊ុន OPPO នៅប្រទេសចិន ថៃ ឥណ្ឌូនេស៊ី បានដាក់បញ្ចេញនូវទូរស័ព្ទឆ្លាតវៃលំដាប់ថវិកាជំនាន់ថ្មី ដែលស្ថិតនៅក្នុងត្រកូល Reno Series ដូចតាមការគ្រោងទុកនោះគឺ Reno 4 ជាមួយនឹងមុខងារ និងបច្ចេកវិទ្យាផ្តោតខ្លាំងលើគុណភាពថតរូប និងថតវីដេអូ ដែលបានវិវត្តន៍ថ្មីៗ ប្លែកៗទាំងព្រម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ក៏បានលួចខ្សឹបៗដាក់មេក្រូថា គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីក្នុងពេលឆាប់ៗនេះផងដែរ។ ដើម្បីឲ្យអតិថិជនរង់ចាំ និងត្រៀមលុយដូរស៊េរី​ ពិសេសត្រកូល FReno នេះតែម្តង ដែលហ្វេនៗស្រលាញ់បំផុតនោះគឺ ការថតរូប មិនថាកាមេរ៉ាក្រោយ ឬកាមេរ៉ាមុខ ដែលស៊ែលហ្វីស្អាតគាប់ចិត្ត។

OPPO ស៊េរីថ្មីដែលត្រៀមចេញឆាប់ៗនេះ 
OPPO ស៊េរីថ្មីដែលត្រៀមចេញឆាប់ៗនេះ 

បើនិយាយអំពីកាមេរ៉ាដែលថតស្អាត ថតច្បាស់ ពិសេសមានរហ្សសនាមថា ស្តេចស៊ែលហ្វី មិនចាំបាច់ edit ឬកែតាម Apps គឺមនុស្សភាគច្រើនតែងនឹកដល់កាមេរ៉ា OPPO មុនគេតែម្តង ព្រោះតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះមាន DNA អ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី​ និងជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាត និងតែងតែឈានមុខផ្នែកបច្ចេកវិទ្យាកាមេរ៉ា ដែលបំពាក់មុខងារថ្មី ប្លែក ធ្វើឲ្យក្រុមហ៊ុន OPPO កាន់តែបង្កើនកំណែអាប់ដេត នូវបច្ចេកវិទ្យាថ្មីៗឥតឈប់ឥតឈរលើស្មាតហ្វូនរបស់ខ្លួន ជាពិសេសគឺ OPPO ស៊េរី Reno លំដាប់កណ្តាលនេះតែម្តង។

គួររំលឹកផងដែរថា OPPO Reno ស៊េរីនេះមានឈាមជ័រ (DNA) ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វីដែលលក់ដាច់ខ្លាំងបំផុត ហើយត្រកូល Reno តំណាងនិមិត្តរូបនៃការថតរូប ថតវីដេអូ ថតហ្សូម ថតវីដេអូយឺតៗ​  ពិសេសកាមេរ៉ា និងបច្ចេកវិទ្យា AI ​ស្គាល់មុខ ភេទ អាយុ​ ទេសភាពស្អាត​​ផ្តិតយកដោយស្វ័យប្រវិត្ត  ជាមួយនឹងការរចនាបែបប្រណីត ស៊ីវិល័យ និងទាន់សម័យកាល ។

ការវិវត្តន៍នៃគុណភាពថតរូបភាពពី  OPPO
ការវិវត្តន៍នៃគុណភាពថតរូបភាពពី  OPPO

កាលពី ៣-៤ ឆ្នាំមុន អ្នកណាមិនល្បី អ្នកណាមិនស្គាល់ OPPO ដែលមានរហស្សនាមថា អ្នកឯកទេសស៊ែលហ្វីថតរូបសាហាវ ពិសេស OPPO ត្រកូល F ហើយក៏បានវិវត្តន៍ទៅជា Reno Series​ ដែលកំពុងល្បីរហូតដល់ពេលបច្ចុប្បន្ននេះតែម្តង។ គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន OPPO បានបញ្ចេញនូវម៉ូដែល F1 និង​ F1s ដែលគេឲ្យឈ្មោះថា ជាអ្នកឯកទេសស៊ែលហ្វី ដែលជាឆ្នាំដំបូងដែលវាយលុកទីផ្សារដ៏សាហាវ ហើយពេលនោះផងដែរ  ក៏បានបញ្ចេញតារាតំណាងក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ដែលជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា។

ហើយរហូតមកដល់ដើមឆ្នាំ ២០១៧ ក្រុមហ៊ុនក៏បានបញ្ចេញនូវម៉ូដែលថ្មីមួយទៀតគឺ F3 និង F3 Plus ដែលគេឲ្យឈ្មោះថា កាមេរ៉ាស៊ែលហ្វីភ្លោះ ថែមទាំងបពោ្ចញស្នៀតប្រយុទ្ធទីផ្សារមិនធម្មតា ហើយដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងពេក ទើបនៅចុងឆ្នាំ ២០១៧ ក្រុមហ៊ុនក៏បានបញ្ចេញនូវ F5 ដែលដាក់ងារថា ថតរូបពិតរបស់អ្នក។

ការថតរូបដោយបច្ចេកវិទ្យា AI
ការថតរូបដោយបច្ចេកវិទ្យា AI

បន្ទាប់មកនៅដើមឆ្នាំ ២០១៨ ក៏បានបញ្ចេញនូវស្មាតហ្វូន F7 ដែលគេឲ្យឈ្មោះថា AI Beauty 2.0 ដែលនាំឲ្យ OPPO រឹតតែល្បីដោយសារតែគុណភាព និងមុខងារពិសេសៗថ្មីរបស់កាមេរ៉ា​។ មិនបង្អង់ដៃយូរ នាចុងឆ្នាំ២០១៨ ក្រុមហ៊ុនក៏បានបពោ្ចញអាវុធពិសេសថ្មីគឺ F9 ដែលសាកថ្ម ៥នាទី អាចនិយាយបានរហូតដល់ ២ម៉ោង ដែលធ្វើឲ្យអតិថិជនស្រលាញ់ ទប់ចិត្តមិនបាន ចង់ដូរស៊េរី។ 

អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះគឺនៅដើមឆ្នាំ ២០១៩ ក្រុមហ៊ុនក៏បានបំបែកឯកត្តកម្មថ្មីមួយ ដោយចេញ OPPO F11 Pro បានផ្ទុះការគាំទ្រលើសពីការរំពឹងទុក ដោយផ្អែកលើពាក្យស្លោក Portrait ច្បាស់ឥតខ្ចោះនៅពេលយប់។ ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនរឹតខ្លាំងអស្ចារ្យ ហេតុដូច្នេះហើយបានជានៅចុងឆ្នាំ២០១៩ ក៏បានបញ្ចេញ Reno2 F ជាស្មាតហ្វូនប្រណីតក្នុងកម្រិតតម្លៃមធ្យម ដោយច្របាច់បញ្ចូលគ្នារបស់ចំណុចខ្លាំងនៃត្រកូល OPPO F និង Reno ស៊េរី ។ ពិសេសនៅដើមឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវ Reno3 និង Reno3 Pro ដែលមានរហស្សនាមថា ស្តេចស៊ែលហ្វីស្អាត ថតច្បាស់គ្រប់ពេល ស្អាតគ្រប់ប៉ុស្តិ៍ ។

ចុះសម្រាប់ឆមាសទី២ ឆ្នាំ ២០២០  នេះវិញ លោកអ្នកអាចទាយបានទេថា ក្រុមហ៊ុននឹងមានអ្វីថ្មី? បពោ្ចញស៊េរីអ្វីថ្មីទៀត? បច្ចេកវិទ្យាថ្មីប្លែកកម្រិតណា? តម្លៃប៉ុន្មាន? លក្ខណៈពិសេស និងមុខងារអ្វីខ្លះ? តោះបើចង់ដឹង លោកអ្នកអាចតាមដានផេកហេ្វសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បាន៕

នេះជាវីដេអូបង្ហាញពីអារម្មណ៍របស់អតិថិជន ដែលគាំទ្រលើស្មាតហ្វូនត្រកូល F គ្រប់ជំនាន់របស់ OPPO

វីដេអូ
ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO
ស្មាតហ្វូន OPPO
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T