អ្នកណាៗក៏ធ្លាប់ខុសដែរ តែកុំធ្វើខុសដដែលៗ ព្រោះមនុស្សស្រី មិនអាចអភ័យឱ្យអ្នកបានរហូតនោះឡើយ

//s5.kh1.co/35/35340a4dd3736cd910f5e3dc69a3bea0a08b5934.jpg
ប្រលោមលោក & អប់រំ

 ២៨-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដូចពាក្យគេថា "ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់" វាក៏ដូចគ្នា "ការអត់ឱនអធ្យាស្រ័យ ក៏មានដែនខណ្ឌដែរ" មិនមែនមនុស្សម្នាក់ៗ អាចអត់ធ្មត់ជាមួយយើងបានរហូត ហើយក៏មិនមែនគេអាចអភ័យឱ្យយើងបានគ្រប់រឿងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំគិតថា គ្រប់កំហុស សុទ្ធតែអត់ឱនបានដោយពាក្យថា សុំទោស ... កុំអាងថា ព្រោះតែនាងស្រឡាញ់អ្នក ហើយចេះតែធ្វើឱ្យនាងឈឺចាប់ ខូចចិត្ត ព្រោះតែកំហុសដដែលៗរបស់អ្នកឱ្យសោះ។ មនុស្សយើង មិនមែនអាចត្រជាក់ ឬអាចអភ័យបានរហូតនោះឡើយ បើទោះជានាងស្រឡាញ់អ្នកខ្លាំងជាងជីវិតនាងក៏ដោយ តែនាងក៏មិនអាចអភ័យឱ្យអ្នក នូវកំហុសដដែលៗ ដែលមិនចេះកែរបស់អ្នកបានដែរ។

រូបតំណាង
រូបតំណាង

ត្រូវចាំថា ការដែលអស់ចិត្តស្រឡាញ់ អស់អារម្មណ៍ អស់មនោសញ្ចេតនា គឺដោយសារតែ ការធ្វើខុស ដោយសារតែពាក្យសុំទោស តែមិនព្រមកែប្រែនេះហើយ។ មនុស្សស្រីម្នាក់ដែលស្រឡាញ់អ្នកខ្លាំង ពេលខ្លះនាងសុខចិត្តទ្រាំជាមួយអ្នក ព្រោះខ្លាចបាត់បង់អ្នក ពេលខ្លះនាងព្រមអភ័យ អធ្យាស្រ័យឱ្យអ្នក ព្រោះមិនចង់ឈ្លោះទាស់ជាមួយអ្នក ពេលខ្លះ នាងសុខចិត្តធ្វើមិនដឹងមិនឮ ព្រោះចង់ឃើញអ្នកចេះកែប្រែខ្លួនជាថ្មី មិនមែនមានន័យថា នាងមិនខឹង មិនអន់ចិត្តនោះទេ ប៉ុន្តែ នៅពេលដែលនាងមិនហាស្ដី ហើយចេះតែអភ័យឱ្យអ្នកនោះ វាក៏ជាពេលដែលនាងកំពុងតែសម្រួលចិត្ត ហើយព្យាយាមកាត់ចិត្តពីអ្នកហើយ នាងកំពុងតែបង្រៀនខ្លួននាងឱ្យលះបង់មនោសញ្ចេតនា ការស្រឡាញ់ដែលនាងមានឱ្យអ្នក។

រូបតំណាង
រូបតំណាង

រហូតដល់ពេលមួយ នាងក៏លែងខឹង លែងស្អប់ ហើយក៏លែងមានពាក្យអភ័យឱ្យអ្នក ពេលនោះហើយដែលជាពេលដែលនាង លែងមានអារម្មណ៍អ្វីចំពោះអ្នកទៀត។ កុំចេះតែធ្វើឱ្យមនុស្សស្រីម្នាក់ឈឺចាប់ ខូចចិត្ត ខកបំណងចំពោះអ្នក ព្រោះតែកំហុសឆ្គងដដែល ព្រោះនាងមិនអាចស៊ូទ្រាំនៅ ហើយអភ័យទោសឱ្យអ្នកពេញមួយជីវិតនោះឡើយ កុំចាំដល់ពេលដែលនាងចាកចេញទៅឆ្ងាយ ទើបនឹកថាស្ដាយក្រោយ ពេលនោះ អ្នកលែងមានឱកាសនឹងកែប្រែខ្លួនហើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T