ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង កឺ ប៊ុណ្ណារ៉ា នា រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៣ នេះ បានចុះទៅបង្ក្រាបទីតាំងផលិតទឹកថ្នាំ ម៉ាស៊ីនព្រិន ម៉ាក HP ដែលគ្មានច្បាប់ និង ក្លែងបន្លំ ។ ប្រតិបត្ដិការចុះបង្ក្រាបដឹកនាំ ដោយប្រធានការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច លោក ពិត បញ្ញា ដោយមានការ បញ្ជាពីលោកស្នងការ ជួន សុវណ្ណ និងស្នង ការរង បែន រ័ត្ន បានធ្វើឡើងនៅតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែវផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ពោលនៅខាងកើតស្ដុបទួលគោក ប្រមាណ ២០០ម៉ែត្រ ។

មន្ដ្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ចបានឱ្យដឹងថាក្រោយពីមានពាក្យបណ្ដឹង របស់ក្រុមហ៊ុនដែលផលិតទឹកថ្នាំស្របច្បាប់ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការចុះបង្ក្រាបទីតាំងខាងលើនេះតែម្ដង ។ យ៉ាងណាក៏ដោយ ចំនួនទឹកថ្នាំដែល ត្រូវ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ មិន ទាន់បានបញ្ជាក់នៅឡើយទេ ខណៈកំពុង ធ្វើការនៅឡើយ ៕









ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]