ក្លាយជាតារាចិត្តធម៌ ក្រោយ Louis Koo ជួយសង្គ្រោះក្រុមហ៊ុនមួយ ស្ទើរតែជិតរលំ

//s5.kh1.co/11/11ee504dd1a85bedfc3bf9f918d3aec73db5b041.jpg
តារា & កម្សាន្ដ

 ២៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Louis Koo បានធ្វើរឿងដ៏គួរស្ញើចសរសើរនិង គោរពមួយចំពោះម្ចាស់ក្រុមហ៊ុនជួលសម្លៀកបំពាក់មួយកន្លែង នៅពេលដែលវីរុសកូវីត១៩ ធ្វើឲ្យវិស័យសេដ្ឋកិច្ចក្រុមហ៊ុននេះធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។

ម៉ាឡេ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងជនជាតិចិន Louis Koo បានធ្វើរឿងដ៏គួរស្ញើចសរសើរនិង គោរពមួយចំពោះម្ចាស់ក្រុមហ៊ុនជួលសម្លៀកបំពាក់មួយកន្លែង ដែលស្ទើរតែជិតបិទទ្វារទៅហើយ​ ដោយសារតែវីរុសកូវីដ-១៩ ធ្វើឲ្យវិស័យសេដ្ឋកិច្ចក្រុមហ៊ុននេះ ធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្តែងប្រុសរូបនេះ មិនបានសួរនាំអ្វីឡើយ ក្រោយពីដឹងដំណឹងថា ក្រុមហ៊ុននេះជួបវិបត្តិសេដ្ឋកិច្ចដុនដាបខ្លាំងរួចមក រូបគេក៏បានបរិច្ចាគ ២០,០០០ម៉ាសដល់ក្រុមហ៊ុន ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកស្រី Gan Biling ដែលជាម្ចាស់ក្រុមហ៊ុនមិនអាចទប់ទឹកភ្នែកបាននោះគឺ តារាជើងចាស់រូបនេះថែមទាំង បរិច្ចាគម៉ាស ចំនួន ១,៣០០,០០០ និងថែមទាំង​ រកការងារឲ្យដល់ជនក្រីក្រដែលមិនមាន ចំណូលគ្រប់គ្រាន់ថែមទាំងផង។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានសម្តែងពីអារម្មណ៍រំភើបដែល Louis Koo បានជួយដល់អ្នកខ្វះខាតដោយមិនត្រូវការសំណងមួយកាក់មួយសេន គឺអាចនិយាយបានថា ជួយដែលផុសចេញពីក្នុងចិត្តតែម្តង៕

សូមចូលមើលរូបភាពខាងក្រោម៖

Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Kooនិង Jay Chou
Louis Kooនិង Jay Chou
Louis Koo
Louis Koo
Louis Koo
Louis Koo
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T