Burn Gaming ក្លាយជាក្រុមជើងឯកក្នុងព្រឹត្ដិការណ៍ Metfone All Star Arena Tournament ក្រោយផ្ដួលក្រុម Impunity KH នូវការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមិនគួរឲ្យជឿ

//s5.kh1.co/21/2107d3ce52067a2e05ab269502602b27670082f9.jpg
បច្ចេកវិទ្យា

 ២៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២៦ ខែកក្កដា ក្រុមហ៊ុន​មិត្ដហ្វូន បាន​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​ហ្គេម Mobile Legends Tournament ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ក្រោមចំណងជើង «Metfone All Star Arena Tournament»។ នេះគឺជា​ព្រឹត្ដិការណ៍​វិសេស និង​ពេញ​និយម​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខភាព​ឆ្នើម​ ៨ ក្រុម​ក្នុង​ពិភព​ហ្គេម​អេឡិចត្រូនិក (e-Sport) មក​ពី​ទូទាំង​ប្រទេស​ ជាមួយ​ប្រាក់​រង្វាន់​សរុប ១ ម៉ឺន​ដុល្លារ​។ ក្រោយ​ពី​ការ​ប្រកួត​ដ៏​ជក់​ចិត្ដ​ និង​គួរ​ឲ្យ​ទាក់ទាញ​រយៈ​ពេល 2 សប្ដាហ៍​ ការ​ប្រកួត​នេះ​បាន​រក​ឃើញ​ក្រុម​ជើង​ឯកគឺបានទៅលើ​ Burn Gaming

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Metfone All Star Arena Tournament
Metfone All Star Arena Tournament

ដំណាក់​កាល​ចុង​ក្រោយ​ ក្រោម​ទម្រង់លេង​ Bo5 (ដែល​អ្នក​ឈ្នះ ៣ ប្រកួត​ដំបូង នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​ទាំង​ស្រុង​) ជាការ​ប្រកួតរវាង​ក្រុម Impunity KH និង Burn Gaming ដែលបាន​រៀបចំ​ឡើង​នៅថ្ងៃទី ២៦ ខែ​កក្កដា​។ ពួកគេគឺជា​ក្រុម ២ ឆ្នើម​បំផុត ដែល​បាន​ផ្ដួល​ក្រុមជំនាញ ៦ ក្រុម​ផ្សេងទៀត​ដើម្បី​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ យ៉ាង​ណាមិញ នៅ​វេលា​ដ៏​រំជើប​រំជួល​នោះ ក្រុម Burn Gaming បាន​លេង​ប្រកប​ដោយ​ទំនុក​ចិត្ដ​ខ្ពស់​បំផុត​ និង​បាន​ឈ្នះ​ក្រុម Impunity KH ក្នុង​ពិន្ទុ ៣-០។ នៅ​ថ្ងៃ​ដដែល​នោះ ក្រុម Immortal Zodiac និង​ក្រុម Aquatix ក៏​បាន​ប្រកួត​ដណ្ដើម​យក​ជ័យ​លាភី​លេខ ៣ និងលេខ ៤ ដែល​ក្រុម Aquatix បាន​ឈ្នះ​ដំណែងលេខ ៣ និង​លេខ​ ៤ បាន​ទៅលើ​ក្រុម Immortal Zodiac។

Metfone All Star Arena Tournament
Metfone All Star Arena Tournament
Metfone All Star Arena Tournament
Metfone All Star Arena Tournament

ការ​ប្រកួត​ទាំង​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ​ទាំង​អស់​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រហ្វេសប៊ុក​របស់​មិត្ដហ្វូន។ ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ដែល​មាន​អ្នក​ទស្សនា​លើ​អនឡាញ​ជាង ៣៥,០០០ នាក់​ និង​មាន​ការ​ប្រតិកម្ម​ជិត ២០ ម៉ឺន​ដង​អំឡុង​ពេល​នៃការ​ប្រកួត​នេះ។

ក្នុង​ការ​ប្រគល់​រង្វាន់​ដល់​ក្រុម​ទាំង 8 ដែល​បាន​ចូលរួម​ប្រកួត លោក Phung Van Cuong ​នាយកប្រតិបត្ដិ​ក្រុមហ៊ុន​មិត្ដហ្វូន បាន​ថ្លែង​ថា​៖ 

«​ព្រឹត្ដិការណ៍ Metfone All Star Arena ​នេះគឺជា​ភាព​ជោគជ័យ​មួយ​ទៀត​របស់​មិត្ដ​ហ្វូន​ក្នុង​ការ​ផ្ដល់​ជូន​ដល់​អតិថិជន​មិន​ត្រឹម​តែ​ជា​​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ និង​ការ​កម្សាន្ដ​គុណភាព​ខ្ពស់​បំផុត​នោះទេ ប៉ុន្ដែ​ក៏​ជា​ការ​ចូលរួម​ចំណែក​ការ​កសាង​បរិស្ថាន​កីឡា​អេឡិចត្រូនិក​ដ៏​រឹង​មាំ​ និង​រីក​ចម្រើន​នៅ​កម្ពុជា​ផង​ដែរ​»។ លោក​បាន​បន្ថែម​ថា​៖ «​អ្វីដែល​សំខាន់​បំផុត​ ព្រឹត្ដិការណ៍​នេះ​គឺជាការចាប់ផ្តើមនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់​មិត្ដហ្វូន ដើម្បី​អភិវឌ្ឍ​ និង​បង្កើត​កម្មវិធី​កីឡា​អេឡិចត្រូនិក​ដ៏​អស្ចារ្យ​នេះ​​ ក៏​ដូចជា​សកម្មភាព​ហ្គេម​លើ​ទូរស័ព្ទ​ដៃ​ច្រើន​ទៀត​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​»។

លោកPhung Van Cuong

ជួប​ជាមួយ​មេក្រុម​ Burn Gaming ដែល​បាន​គ្រង​ជើង​ឯក​ លោក Leexin បាន​ចែករំលែក​នូវ​អារម្មណ៍​រីករាយ​ថា​៖ 

«​យើង​មាន​ក្ដី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​។ Metfone All Star Arena Tournament ពិត​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ក្រុម​របស់​ខ្ញុំ​បាន​ចូល​រួម​កន្លង​មក​។ ខ្ញុំ​ចង់​និយាយ​ពាក្យ​អរគុណ​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​យើង​​ ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​ទាំង​អស់​ ជា​ពិសេស ក្រុមហ៊ុន​មិត្ដ​ហ្វូន ដែល​តែងតែគាំទ្រពួក​​យើង​តាំងពី​ដើម​រៀងមក​។ ក្រុម Burn Gaming យើងខ្ញុំសូម​ជូន​ពរ និង​ប្ដេជ្ញា​នាំ​យក​កីឡា​អេឡិចត្រូនិក​នេះ​ទៅកាន់​ឆាក​អន្ដរជាតិ​នា​ពេល​ខាង​មុខ​»។

លោក Leexin
Metfone All Star Arena Tournament
Metfone All Star Arena Tournament

ការ​ប្រកួតនេះ​ក៏​​​ជា​គោលដៅ​មួយ​សម្រាប់​ មិត្ដហ្វូន ក្នុង​ការ​ប្រែ​ក្លាយ​ខ្លួនជា​ក្រុមហ៊ុន​ Digital Transformation ដោយ​ផ្តោត​សំខាន់​លើ​មាតិកា​បច្ចេកវិទ្យាឌីជីថល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឌីជីថល​​​​។ ការ​រៀបចំព្រឹត្ដិការណ៍ e-Sport គឺជា​វិធី​សាស្ដ្រ​មួយ​ ក្នុង​​បេសកកម្ម “​បង្កើតទំនាក់ទំនងសង្គមឌីជីថល” ដែល​មិត្ដហ្វូន​មិន​ត្រឹម​តែ​ផ្ដល់​នូវ​សេវាកម្ម​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំង​ផ្ដោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៃបណ្ដាញ​ដ៏ធំ​បំផុត និង​រឹង​មាំ​បំផុត​ផង​ដែរ។ មិត្ដហ្វូន នឹង​ពង្រីក​នូវការ​ផ្ដល់​សេវាកម្ម​ឌីជីថល​បន្ថែម​ទៀត ដូចជា Fintech, eSport,  eEducation, eHealth, Smarthome និង Smart City ជាដើម។

សូមរង់ចាំតាមដាន​ទំព័រហ្វេសប៊ុក​របស់​​មិត្ដហ្វូន www.fb.com/metfone.closer ដើម្បី​ទទួល​បាន​ព័ត៌មាន​​បច្ចុប្បន្នភាព​នៃការ​ប្រកួត​ថ្មីៗផ្សេងទៀតចាប់​ពេល​នេះតទៅ​៕

Metfone All Star Arena Tournament
Metfone All Star Arena Tournament
Metfone All Star Arena Tournament
Metfone All Star Arena Tournament
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T