វីឌីអូឃ្លីបមួយ បង្ហាញពីសកម្មភាព បង្វិលទោងដ៏ធំ ដោយប្រើកម្លាំងមនុស្ស ដែលត្រូវបានបង្ហោះចូលទៅក្នុង យូធូបនោះ បានទទួលការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ហើយក៏ត្រូវបានប្រភពព័ត៌មាន ជាច្រើន បង្ហោះចែកចាយបន្តបន្ទាប់ ផងដែរ។ ទោងវិល ដែលបង្វិលដោយកំលាំងមនុស្សនេះ មានទីតាំង ស្ថិតនៅក្នុង ទីក្រុង New Delhi ប្រទេស ឥណ្ឌា។ ក្នុងនោះដែរ ឃើញថា មិនត្រឹមតែមានមនុស្សឈរ បង្វិលនៅលើនោះប៉ុណ្ណោះទេ ថែមទាំងមានមនុស្ស ចាំហក់តោង ចុះមកក្រោម ទៀតផង ដើម្បីអោយកំលាំង បង្វិលកាន់តែខ្លាំង អាចធ្វើអោយទោង វិលបានលឿន ហើយអ្នកជិះកំសាន្ត ក៏កាន់តែមានភាពរំភើបសប្បាយ កាន់តែ ខ្លាំងឡើង ផងដែរ។ យ៉ាងណាក៏ដោយ ទោះបីជា ទោងនេះ មិនបង្កផលប៉ះពាល់ណាមួយ ដល់បរិសា្ថន ក៏ពិតមែន តែក្នុងពេលជាមួយគ្នានោះ ក៏មិនអាចធានា ដល់សុវត្ថិភាព របស់អ្នកជិះ បាននោះដែរ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]