តាមពិត លោកសង្ឃដែលបួសជាមួយ លោកបង ដេវីត គឺជា.....

//s5.kh1.co/7e/7e14ea0eae2c505ff126367b1ca448d8440321ff.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កញ្ញាទេព បូព្រឹក្ស បានបង្ហោះរូបភាពនឹងសារមួយ ក្រោយពីបងប្អូនមហាជនក៏ដូចជាហ្វេន មានចម្ងល់ថាព្រះសង្ឃដែលបួសជាមួយលោកបង ដេវីតគឺជានរណា ហើយត្រូវជាអ្វីនឹងលោកបងដែរ?

ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាចម្រៀង កញ្ញាទេព បូព្រឹក្ស បានបង្ហោះរូបភាពនឹងសារមួយ ក្រោយពីបងប្អូនមហាជនក៏ដូចជាហ្វេន មានចម្ងល់ថាព្រះសង្ឃដែលបួសជាមួយលោកបង ដេវីត គឺជានរណា ហើយត្រូវជាអ្វីនឹងលោកបងដែរ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតអមជាមួយពាក្យពេចន៍មួយចំនួន​ ដើម្បីបកស្រាយចម្ងល់របស់បងប្អូនញាតិមិត្តទាំងអស់គ្នាថា៖

អ្នកទាំងអស់គ្នាបានសួរខ្ញុំថា ចុះព្រះសង្ឃមួយអង្គទៀតដែលបួសជាមួយលោកបងនោះជាអ្នកណា គឺជាអ្នករាំផ្ទាល់ខ្លួនរបស់លោកបងចាស មុនទៅបួសលោកបងបានសួរលោកប្អូនគា ថា គាចង់ទៅបួសជាមួយលោកបងទេ លោកប្អូនឆ្លើយយ៉ាងមិនស្ទាក់ស្ទើរថា ខ្ញុំពិតជាមានសំណាងណាស់ព្រោះនេះជាបំណងប្រាថ្នារបស់ខ្ញុំជាយូរមកហើយ។

ទេព បូព្រឹក្ស

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានសរសើរដល់តារាទាំងពីរដែលមានចិត្តជ្រះថ្លា ដោយបានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃទាំងពីរអង្គ ដើម្បីឈ្វេងយល់ឲ្យបានស្គាល់ច្បាស់ពីគុណវិន័យរបស់ព្រះពុទ្ធផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

 លោកបងគានិង កញ្ញាទេព បូព្រឹក
 លោកបងគានិង កញ្ញាទេព បូព្រឹក
 លោកបងដេវីតនិង លោកបងគា
 លោកបងដេវីតនិង លោកបងគា
លោកបងដេវីត
លោកបងដេវីត
 លោកបងដេវីតនិង លោកបងគា(កាលមិនទាន់សាងផ្នួស)
 លោកបងដេវីតនិង លោកបងគា(កាលមិនទាន់សាងផ្នួស)
លោកបងគា(នៅពេលសាងផ្នួស)
លោកបងគា(នៅពេលសាងផ្នួស)
លោកបងដេវីតនិង លោកបងគា(នៅពេលសាងផ្នួស)
លោកបងដេវីតនិង លោកបងគា(នៅពេលសាងផ្នួស)
ងួន ចាន់ដេវីត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T