ក្រោយសង្ស័យបែកគ្នាពីគូស្នេហ៍ Top Jaron ជួបទុក្ខធំ ម្ដាយត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ

//s5.kh1.co/2c/2cad5a420ab757e02efc5d3cc9ffaf8eb2595d7a.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមអ្នកគាំទ្រ នាំគ្នាកាន់តែបារម្ភ ក្រោយដឹងថា តារាប្រុស Top Jaron ជួមរឿងមួយនេះ។ ហើយទើបតែមានពាក្យចចាមអារ៉ាមថ្ងៃមុន ឥឡូវមានរឿងម្ដាយចូលបន្ទប់សង្គ្រោះបន្ទាន់ទៀត ។

ថៃ៖ កាលពីថ្ងៃទី ២៦ ខែ កក្កដា ម្សិលមិញនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាព លោក Top Jaron Sorat បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល បន្ទាប់ពីតារាប្រុសរូបនេះ បានបង្ហោះនូវរូបភាពមួយសន្លឹក នៅលើគណនីអ៊ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នស្តាក្រាមរបស់លោក ដែលរូបភាពនោះ បង្ហាញថា ម្ដាយរបស់លោកកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ជាហេតុធ្វើឲ្យអ្នកគាំទ្រ កាន់តែបារម្ភ និងមិនដឹងថា ម្ដាយរបស់តារារូបនេះមានបញ្ហាអ្វីនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងការបង្ហោះរូបភាពមួយនេះ លោកក៏បានភ្ជាប់ជាមួយនឹងពាក្យពេចន៍មួយចំនួនផងដែរ​ ដោយលោកបានសរសេរថា៖

ម៉ាក់ត្រូវតែរឹងមាំណាម៉ាក់។ កាលពីមុនយើងតែងតែស៊ូទ្រាំជាមួយគ្នា ហើយចាប់ពីពេលនេះតទៅ TOP នឹងលែងមានចិត្តល្អទៀតហើយ។ អ្នកណាដែលធ្វើអ្វីក៏ដោយ ត្រូវតែទទួលកម្មផលនោះ។

Top Jaron

យ៉ាងណាមិញ ទោះមិនទាន់មានព័ត៌មាន បង្ហាញថាស្ថានភាពជំងឺរបស់ម្ដាយតារាប្រុសរូបនេះ យ៉ាងណាក៏ដោយ ប៉ុន្តែបន្ទាប់ពីបានឃើញបែបនេះហើយ មានបណ្ដាអ្នកសិល្បៈជាច្រើនដូចជា Taew Natapohn Mark Prin Maew  Yiiwa និងតារាល្បីជាច្រើនទៀត បានចូលរួមផ្ដល់កម្លាំងចិត្ត ពិសេសក៏មានអ្នកគាំទ្រជាច្រើន ក៏បានផ្ញើសារលើកទឹកចិត្តនិងជូនពរឲ្យឆ្លងផុតពីគ្រាដ៏អាក្រក់នេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Top Jaron
Top Jaron
Top Jaron
Top Jaron
Top Jaron និងគ្រួសារ
Top Jaron និងគ្រួសារ
Top Jaron និងម្ដាយ
Top Jaron និងម្ដាយ
ការបង្ហោះរបស់ Top Jaron
ការបង្ហោះរបស់ Top Jaron
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T