ធ្លាប់ខូចចិត្តទេ? ហើយត្រូវការពេលប៉ុន្មានដើម្បីបំភ្លេចសង្សារចាស់?

//s5.kh1.co/dc/dcbef5eeaa7a9c58dabee3b62072c21cb71c804a.jpg
ប្រលោមលោក & អប់រំ

 ២៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកឆ្ងល់ថាពេលណា អ្នកនឹងមានអារម្មណ៍ថាបានជាសះស្បើយពិតប្រាកដ ហើយត្រលប់មករកសភាពធម្មតារបស់អ្នកម្តងទៀត។

អ្នកបានលឺវារាប់ពាន់ដងៈ "ពេលវេលាព្យាបាលរបួសទាំងអស់"។ ប៉ុន្តែនៅពេលដែលអ្នកស្ថិតនៅក្នុងស្ថានភាពនោះក្នុងពេលបច្ចុប្បន្នដោយឆ្លងកាត់ការបែកបាក់ដ៏អាក្រក់ដែលត្រូវការពេលមួយរយៈដើម្បីព្យាបាលបេះដូងមួយនេះ។ ហើយអ្នកប្រហែលជាចង់ដឹងថា តើវានឹងចំណាយពេលប៉ុន្មានដើម្បីចាប់ផ្តើមជីវិតរបស់អ្នកបន្តិចម្តងៗមកវិញ។ អ្នកប្រហែលជាបាត់បង់នឹងមិនឃ្លានអ្វីទាំងអស់ អ្នកអាចនឹងមានបញ្ហាក្នុងការគេង។ ឬអ្នកប្រហែលជាកំពុងគេងច្រើនពេក។ នៅពេលដែលអ្នកឆ្លងកាត់ដំណើរការសោកសៅក្រោយការបែកបាក់អ្នកនឹងឆ្លងកាត់អារម្មណ៍នឹងអារម្មណ៍ប្លែកៗជាច្រើនទៀត។ អ្នកឆ្ងល់ថា ពេលណា អ្នកនឹងមានអារម្មណ៍ថា បានជាសះស្បើយពិតប្រាកដ ហើយត្រលប់មករកសភាពធម្មតារបស់អ្នកម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អារម្មណ៍ពេលបែកបាក់ស្នេហា​ (រូបតំណាង)<br>
អារម្មណ៍ពេលបែកបាក់ស្នេហា​ (រូបតំណាង)

តាមពិតអ្នកវិទ្យាសាស្ត្របានសិក្សាសំណួរនេះយ៉ាងស៊ីជម្រៅហើយចម្លើយគឺថាវាអាស្រ័យ។

នៅក្នុងការសិក្សាឆ្នាំ ២០០៧ លើនិស្សិតថ្នាក់បរិញ្ញាបត្រ១៥៥ នាក់ដែលបានឆ្លងកាត់ការឈឺចាប់ បែកបាក់ស្នេហាកន្លងមកអ្នកស្រាវជ្រាវ Gary W. Lewandowski Jr និង Nicole M. Bizzoco នៃសាកលវិទ្យាល័យ Monmouth បានរកឃើញថាអ្នកចូលរួម ៧១% ចំណាយពេល ១១ សប្តាហ៍ (ប្រមាណជាបីខែ) ក្នុងការធ្វើចិត្តពីសង្សារចាស់របស់គេ។

ការបែកបាក់ស្នេហា និងការលែងលះគឺជារឿងពីផ្សេងគ្នា។ ភាពខុសគ្នាគឺថាការលែងលះមិនត្រឹមតែជាការបែកបាក់គ្នាប៉ុណ្ណោះទេ វាក៏ជាបញ្ហាភ្ជាប់ជាមួយនូវស្នាមរបួសផ្ទាល់ខ្លួនផងដែរ ហើយជារឿយៗត្រូវចំណាយពេលរាប់ឆ្នាំដើម្បីដោះស្រាយ។

អារម្មណ៍ពេលបែកបាក់ស្នេហា (រូបតំណាង)
អារម្មណ៍ពេលបែកបាក់ស្នេហា (រូបតំណាង)

នៅពេលដាក់ឈ្មោះពេលវេលាជាក់លាក់ណាមួយ វាអាចនឹងខ្លី ឬវែងពេកសម្រាប់អ្នកខ្លះ ដោយមនុស្សគ្រប់គ្នាព្យាបាលខុសគ្នា។ ហើយខណៈពេលដែលអ្នកជាអ្នកសុំបែកមុន ប្រាកដណាស់អ្នកនឹងមានអារម្មណ៍ប្រសើរលឿនជាងអ្នកដែលត្រូវគេទាត់ចោល ព្រោះវាមិនមែនជារឿងធម្មតាទេ។ ប្រាកដណាស់អ្នកត្រូវការពេលវេលាច្រើនក្នុងការរៀបចំផ្លូវចិត្តសម្រាប់ការបែកបាក់៕

អារម្មណ៍ពេលបែកបាក់ស្នេហា (រូបតំណាង)
អារម្មណ៍ពេលបែកបាក់ស្នេហា (រូបតំណាង)

ប្រភពYour Tango

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T