អត់មាត់ៗ Miley Cyrus បើកបង្ហាញវីឡា តម្លៃជិត៥លានដុល្លារ ស្កឹមស្កៃណាស់

//s5.kh1.co/ae/ae77a2e7bdf42763c586717e157c1ff2bb176ef7.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង​Miley Cyrus ចំណាយ​លុយ​ដ៏ច្រើន​ទិញ​វីឡា​ដ៏ធំ​ស្កឹមស្កៃមួយ​ ចំណែក​ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​វិញ​គឺពិត​ជា​ស្រស់ស្អាត​គួរ​ឲ្យ​ចង់​រស់​នៅ​ខ្លាំងណាស់។

បរទេស៖ ទិដ្ឋភាពវីឡា ​តម្លៃ​រាប់​លានដុល្លារ ​​របស់​តារាចម្រៀងMiley Cyrus ត្រូវ​បាន​បើ​កបង្ហាញ ​ទៅ​កាន់​អ្នកគាំទ្រ​ ដែលMiley ​ត្រូវបាន​គេដឹង​ថា ​ជា​តារា​ហូលីវូដមួយ​រូប​ ក្នុង​ចំណោម​ តារាហូលីវូដមួយ​ចំនួន​ទៀត ​ដែល​ហ៊ាន​ចំណាយ​លុយ​ ទិញ​វីឡា​ដ៏មាន​តម្លៃ​ថ្លៃ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស ​កំពុង​តែ​ជួប​វិបត្តិ នៃ​ជម្ងឺ​ឆ្លងនេះ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ការ​រាយការណ៍ របស់​​សារព័ត៌មាន​ Daily New កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ នេះ បាន​​បញ្ជាក់​ដោយ​លំអិត​ថាMiley Cyrus  បាន​ចំណាយ​លុយ ​រហូតដល់​ទៅ​៤.៩៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ លើ​វីឡា​មួយ​កន្លែង​នៅក្នុង​តំបន់Hidden Hills ភាគ​ខាង​ជើង​នៃ​រដ្ឋ​Los Angeles ​សហរដ្ឋអាមេរិក។

គួរ​ឲ្យ​ដឹង​ផង​ដែរថា ​វី​ឡាដ៏ធំ​ស្កឹម​ស្កៃ​មួយ​នោះ ​មាន​ទំហំ​៦,៨០០ម៉ែត្រ​ការ៉េ ត្រូវបាន​សាង​សង់​ឡើង ​ក្នុង​អំឡុង​ឆ្នាំ​១៩៥០ និងត្រូវ​បាន​ធ្វើ​ការ​កែ​តម្រូវ​ សារជា​ថ្មី​២ទៅ​៣ ដងទៅ​ហើយ ​ទៅ​តាម​ការ​ចង់​បាន ​របស់​ម្ចាស់​ផ្ទះ​ម្នាក់ៗ​។ ​វីឡា​នេះ​ ​ព័ទ្ធ​ជុំ​វិញ​ដោយ​ដើមឈើ​ធំៗ​ មាន​បន្ទប់គេង​​ចំនួន​៦ បន្ទប់​ទទួល​ភ្ញៀវ​ធំទូលាយ មាន​ឡកម្តៅសម្រាប់​ខែត្រជាក់ អាងទឹក រួម​ទាំង​ទីធ្លា​អង្គុយ​លេង​ នៅ​ខាងក្រៅ​ផ្ទះ ​អម​ជាមួយ​ទេសភាព​ធម្មជាតិ​ យ៉ាង​ស្រស់ស្អាត ​ថែម​ទៀត​ផង​៕

ចង់ជ្រាបច្បាស់ ទស្សនារូប​ភាពខាងក្រោម៖

Miley Cyrus
Miley Cyrus
Miley Cyrus
Miley Cyrus
Miley Cyrus
Miley Cyrus
ទិដ្ឋភាព​ផ្ទះរបស់​Miley Cyrus
ទិដ្ឋភាព​ផ្ទះរបស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្នុង​ផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្រៅផ្ទះ​របស់​Miley Cyrus
ទិដ្ឋភាព​ខាងក្រៅផ្ទះ​របស់​Miley Cyrus
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T