Metfone All Star Arena Tournament ជាការប្រកួតហ្គេម Mobile Legends ដំបូងនិងធំបំផុតពុំធ្លាប់មានពីមុនមកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា

//s5.kh1.co/39/397dd4a5579f700e569c2d9d9455b73ca7d73410.jpg
បច្ចេកវិទ្យា

 ២៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៨ ដល់​ទី ២៦ ខែ​កក្កដា ​ខាង​មុខ​នេះ មិត្ដហ្វូន បាន​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​ Mobile Legends Tournament ដ៏​ធំ​ពុំ​ធ្លាប់​មាន​នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា «​Metfone All Star Arena Tournament»។ នេះជា​ព្រឹត្ដិការណ៍​ដ៏វិសេស និងជា​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ ដែល​ទាក់ទង​នឹង​ក្រុម​ជំនាញ​ចំនួន 8 ក្រុម​ក្នុង​ពិភពហ្គេម​អេឡិចត្រូនិក​មកពី​ទូទាំង​ប្រទេស​ដោយ​ម្ចាស់​ពាន​នឹង​ទទួល​បាន​រង្វាន់​សរុប​ ១ ម៉ឺន​ដុល្លារ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
«​Metfone All Star Arena Tournament»
«​Metfone All Star Arena Tournament»

ការ​ប្រកួត​នេះ​ជាការ​បង្ហាញ​ពី​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង នៅពេល​មិត្ដហ្វូនបាន​ឈាន​ជើង​ចូល​ក្នុង​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក​ (​e-Sport) លើកដំបូង​។ ក្នុង​នាម​ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ដែល​គ្រប​ដណ្ដប់​វិសាល​ភាព​សេវា​ធំ​បំផុត​ មិត្ដហ្វូនមាន​ជំនឿ​ចិត្ដ​យ៉ាង​មុត​មាំ​លើ​ការរៀបចំ​កម្មវិធី e-Sport ដ៏ពេញ​និយម​នេះ​។ នេះ​គឺជា​គោលដៅ​មួយ​សម្រាប់​មិត្ដហ្វូន ក្នុង​ការ​ប្រែ​ក្លាយ​ជា​ក្រុមហ៊ុន​ Digital Transformation ដោយ​ផ្តោត​សំខាន់​លើ​មាតិកា​ឌីជីថល​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជីឌីថល​​ផងដែរ។

ការ​ភ្ញាក់​ផ្អើល​ពុំ​ធ្លាប់​មាន​មួយ​នេះ បាន​កើតឡើង​ក្រោយ​ការ​ប្រកួត​រយៈ​ពេល ២ ថ្ងៃ​ នៅពេលក្រុម Impunity Legends ដែល​ត្រូវបាន​ចាត់​ទុក​ជា​គ្រាប់​ពូជ​ទី ២ ឬ Seed #2 នៃ​ការ​ប្រកួត​ទាំង​មូល​ បាន​ដើរ​ចេញ​ដោយ​មិន​គួរ​ឲ្យ​ជឿ​។ ដោយ​រំពឹង​ថា​នឹង​បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភីក្នុង​ចំណោម​មួយ ឬពីរ​ក្រុម​ចុង​ក្រោយ ក្រុម Impunity Legends បាន​ចូល​ប្រកួត​ដំបូង​ជាមួយ​នឹង​ភាព​ជឿ​ជាក់​ ហើយ​ជាលទ្ធផល ពួកគេ​បាន​ឈ្នះ​ក្រុម Burn Gaming ដាច់​ឆ្ងាយ​។ ការ​ប្រកួត​លើក​ទី ២ ក្រុម Impunity Legends បាន​នាំ​មុខ ខណៈ​ក្រុម Division 6 ខិត​ខំ​ទប់​ទល់​យ៉ាង​សស្រាក់​សស្រាំ ដែល​នាំ​ឲ្យ​ការ​ប្រកួត​នេះ មាន​រយៈ​ពេល​យូរ​ជាង​ក្រុម​ដទៃ​។ រហូត​ដល់ ២០ នាទី ក្រុម Impunity Legends អស់​ភាព​អត់ធ្មត់ ដោយ​ប្រឹង​ប្រែង​វាយ​សន្ធាប់​លើ​គូ​ប្រជែង​ដោយ​មិន​បាន​ដឹង​​បន្ទាយ​ធំ​របស់​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ខ្លាំង។ ទីបំផុត ជ័យ​ជម្នះ​បាន​ធ្លាក់​ទៅ​លើ​ក្រុម Division 6 ដោយ​បន្សល់​ទុក​នូវ​ការ​សោក​ស្ដាយ​ចំពោះ​ក្រុម Impunity Legends។ ចូល​ទីលានសមរភូមិ​ម្ដង​ទៀត​ជាមួយ​ក្រុម Immortal Zodiac ដើម្បី​កំណត់​ថា តើ​ក្រុម​ណា​នឹង​បន្ដ​ទៅ​កាន់​វគ្គ​បន្ទាប់​ ក្រុម Impunity Legends បាន​បង្ហាញ​ពី​សមត្ថភាព​ខ្លាំង​របស់​ខ្លួន តែ​ក្រុម Immortal Zodiac​ ​ដែលស្គាល់​ជា Factor X ប្រចាំ​ព្រឹត្ដិការណ៍ ដែល​បាន​ផ្ដួល​ពួកគេ​នៅត្រឹម​រយៈ​ពេល ១០ នាទី​។ ចុង​បញ្ចប់ ក្រុម Burn Gaming និង​ក្រុម Immortal Zodiac គឺជា​ក្រុម ២ ដែល​នឹង​បន្ដ​ទៅកាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

«​Metfone All Star Arena Tournament»
«​Metfone All Star Arena Tournament»

ការ​ប្រកួត​នឹងត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២៥ និង ២៦ ខែកក្កដា ខាងមុខនេះ ដែល​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ដើម្បី​ស្វែងរក​ម្ចាស់​ពាន Metfone All Star Arena Tournament។

សូមរង់ចាំតាមដាននៅលើ​ទំព័រហ្វេសប៊ុក​របស់​​មិត្ដហ្វូន www.fb.com/metfone.closer ​ដើម្បី​ទទួល​បាន​ព័ត៌មាន​​បច្ចុប្បន្នភាព​នៃការ​ប្រកួត​ចាប់​ពីពេល​នេះតទៅ​៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T