លង់ហើយ! សម្រស់ Seo Yeji តួស្រីក្នុងរឿង It's Okay to Not be Okay មួយប្លង់ណាក៏រាយមន្តស្នេហ៍ដែរ

//s5.kh1.co/81/81084507ab89148d42ca6ce910ab184da6daaf9a.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាស្រីស្អាតស្រាប់ Seo Yeji ត្រូវបានគេសរសើរពេញៗមាត់ មិនមែនជារឿងចម្លែក សំខាន់សម្រស់របស់នាង ពិតជាស្រស់ស្អាត ដូចជាពាក្យគេសរសើរមែន ពិសេសស្នាមញញឹមរបស់នាង ពិតជាធ្វើឲ្យហ្វេនៗ កាន់តែលង់ស្រលាញ់តែម្ដង។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ រឿងភាគកូរ៉េដ៏ល្បី It’s Okay to Not be Okay ជារឿងមួយដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រកូរ៉េ ក៏ដូចជាហ្វេនៗ នៅទូទាំងអាស៊ីផងដែរ ដោយសារតែ មានការចូលរួមសម្ដែងពីកំពូលតារាល្បីៗជាច្រើន ក្នុងនោះក៏មានកំពូលតារាប្រុស ដែលមានប្រជាប្រិយភាពខ្លាំង លំដាប់លេខមួយ លោក Kim Soo Hyun ដែលសម្ដែងជាគូនិងស្រីស្អាត Seo Yeji

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នៅក្នុងសាច់រឿងទាំងមូល ជឿជាក់ថា ប្រិយមិត្តប្រហែលជាបានដឹងហើយថា តួអង្គនីមួយៗ សម្ដែងបានយ៉ាងល្អបំផុត ពិសេសពួកគេ បានបង្ហាញស្ទីលតុបតែងខ្លួន ជាមួយម៉ូតសម្លៀកបំពាក់ថ្លៃៗ លើកសម្រស់ឲ្យកាន់តែស្រស់ស្អាត ស្ទើរតែគ្រប់ប្លង់តែម្ដង។

ជាមួយគ្នានេះ បើយើងងាកមកចាប់អារម្មណ៍ ទៅលើរូបសម្រស់របស់តារាស្រីវ័យ ៣០ឆ្នាំ Seo Yeji រូបនេះវិញ យើងឃើញថា សម្រស់របស់នាង មិនថាតែនៅក្នុងខ្សែភាពយន្ត ឬនៅក្រៅឆាកនោះទេ នាងត្រូវបានក្រុមអ្នកគាំទ្រ ពោលសរសើរមិនដាច់ពីមាត់ ថាជាស្រីស្អាត ដែលមានសម្រស់ស្រស់ស្អាត គ្មានចន្លោះ ពិសេសនៅពេលដែលនាងញញឹមម្ដងៗ ច្បាស់ណាស់ថា បុរសៗគ្រប់រូបច្បាស់ជាមិនអាច ទប់អារម្មណ៍ជាមួយនឹង មុខមាត់ដ៏មានមន្តស្នេហ៍របស់នាងបានឡើយ៕

ចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាពខាងក្រោម៖

Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Seo Yeji
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T