ចូលរួមសោកស្ដាយផង អ្នកម៉ាក់ អោក សុម៉ាវត្តី បានទទួលមរណភាពហើយ

//s5.kh1.co/a9/a9b3018c6734a56ad5f497fed112b0c86d126fb5.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គឺជាដំណឹងដ៏សោកសៅយ៉ាងខ្លាំង ចំពោះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង អោក សុម៉ាវត្តី ដែលខណៈពេលនេះ នាងកំពុងតែជួបទុក្ខធំ ដោយអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណភាព។

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង អោក សុម៉ាវត្តី នៅមានភាពល្បីល្បាញ និងការគាំទ្រពីទស្សនិកជន ជាមួយនឹងរូបសម្រស់ ព្រមទាំងសម្លេងដ៏ពីរោះក្រអួនក្រអៅ ដែលឲ្យអ្នកស្ដាប់ មិនចេះជិនណាយ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែមានដំណឹងដ៏ក្រៀមក្រំ ដែល កញ្ញា ញឹម ច័ន្ទថន បានបង្ហោះនៅលើបណ្ដាញសង្គម ដោយបានរៀបរាប់ថា តារាចម្រៀងស្រី អ្នកនាង អោក សុម៉ាវត្តី  កំពុងតែជួបទុក្ខធំ ខណៈពេលដែល អ្នកម្ដាយជាទីស្រលាញ់របស់នាង បានទទួលមរណភាពទៅហើយ ជាពិសេស អ្នកនាង អោក សុម៉ាវត្តី ក៏បានប្ដូរប្រូហ្វាល់ជារូបភាពខ្មៅ ដោយមានអក្សរសរសេរថា RIP ដែលនេះក៏បានបង្ហាញពីទុក្ខដោយក្រៀមក្រំរបស់នាង ថែមទៀតផង។

ចំពោះដំណឹងដ៏ពោរពេញដោយទុក្ខសោកសង្រេងបែបនេះ ធ្វើឲ្យបណ្ដាហ្វេនៗ និងមិត្តៗរួមអាជីពជាច្រើន បានផ្ញើសាររំលែកទុក្ខ រួមទាំងសូម​ឲ្យវិញ្ញាណក្ខ័ន្ធរបស់អ្នកម្ដាយនាង បានទៅកាន់សុគតិភព ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
ញឹម ច័ន្ទថន និង អោក សុម៉ាវត្តី
ញឹម ច័ន្ទថន និង អោក សុម៉ាវត្តី
អោក សុម៉ាវត្តី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T