ទីបំផុត ណាខុន ដាច់ចិត្តបង្ហាញមុខ គូស្នេហ៍ជាសាធារណៈ ក្រោយលាក់បាំងជាយូរ!

//s5.kh1.co/35/353a3242459a5c9f5fd0b5e7976b555f1f0d307d.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយបង្ហើបរូបរាងគូស្នេហ៍ជាសាធារណៈ ខណៈបិទមុខជាប់រហូតកន្លងមកនេះ ស្រាប់តែមុននេះ លោក ណាខុន ដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍ខ្លួនហើយ។

ភ្នំពេញ៖ តារាសម្ដែងប្រុសរូបសង្ហាមានសាច់ដុំគួរឲ្យទាក់ទាញ លោក ណាខុន ពេលនេះ កាន់តែជោគជ័យ និងមានទីផ្សារច្រើនក្នុងវិថីសិល្បៈ បន្ទាប់ពីឈានជើងចូលសិល្បៈអស់ជាច្រើនឆ្នាំមកនេះ តារាប្រុសពោរពេញដោយសមត្ថភាព និងទេពកោសល្យរូបនេះ តែងតែទទួលបានតំណែងជាតួឯកប្រុសរហូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយចូលសិល្បៈអស់ជាច្រើនឆ្នាំកន្លងមកនេះ លោក ណាខុន ហាក់ជាមិនបានបង្ហាញមុខគូស្នេហ៍ជាមួយនារីរូបណាម្នាក់ទៅកាន់ទស្សនិកជន និងហ្វេនៗបានស្គាល់ទាល់តែសោះ។ តែថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានបង្ហាញអត្តសញ្ញាណរូបរាងរបស់គូស្នេហ៍ខ្លួនជាសារធាណៈជនបានឃើញ តែទោះបីបង្ហាញគូស្នេហ៍ជាសាធារណៈយ៉ាងណា ក៏លោកនៅតែបិទបាំងមុខនារីជាសង្សារខ្លួនជានិច្ច។

តួយ៉ាង ក្រោយបង្ហោះរូបភាពស្វីតៗជាមួយគូស្នេហ៍ជាសាធារណៈ ខណៈបិទមុខជាប់រហូតមកកន្លងមកនេះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ លោកបានបើកបង្ហាញមុខនារីជាគូស្នេហ៍ខ្លួន ដើម្បីស្រាយចម្ងល់ដល់ហ្វេនៗលោកផ្ទាល់បានឃើញ នឹងស្គាល់មុខគូស្នេហ៍ខ្លួនផងដែរ។

ដោយគូស្នេហ៍ តារាប្រុសរូបនេះ មិនមែនជាអ្នកសិល្បៈដូចលោកឡើយ តែមើលទៅនាងមានមុខមាត់ស្អាត ហើយសាកសមជាមួយលោកតែម្ដង។ ក្រោយពីឃើញបែបនេះហ្វេនជាច្រើនអស់ចម្ងល់ ស្របពេលដែលមានការងឿងឆ្ងល់ខ្លាំង ក្រោយលោកបង្ហាញរូបជាមួយនឹងការលាក់លៀម បិទមុខនាងផងដែរ៕

សូមទស្សនារូបភាបខាងក្រោម៖ 

  លោក ណាខុន
  លោក ណាខុន
  លោក ណាខុន
  លោក ណាខុន
  លោក ណាខុន
  លោក ណាខុន
  លោក ណាខុន ជាមួយគូស្នេហ៍
  លោក ណាខុន ជាមួយគូស្នេហ៍
  លោក ណាខុន ជាមួយគូស្នេហ៍
  លោក ណាខុន ជាមួយគូស្នេហ៍
  លោក ណាខុន ជាមួយគូស្នេហ៍
  លោក ណាខុន ជាមួយគូស្នេហ៍
ណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T