ល្បីម៉ាស់មាសពេក ឥឡូវឥណ្ឌាបញ្ចេញម៉ាស់ត្បូងពេជ្រម្ដង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ

//s5.kh1.co/89/8979b65716fbca3036e809df69c1f597ff5afc82.jpg
សង្គម

 ២៣-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហាងលក់គ្រឿងអលង្ការមួយកន្លែង មានទីតាំងស្ថិតនៅក្នុងទីក្រុង Surat ប្រទេសឥណ្ឌា បានផលិតនូវម៉ាស់ដាំត្បូងពេជ្រពីលើ ដែលមានតម្លៃខ្ទង់ពាន់ដុល្លារឯណោះ។

ឥណ្ឌា៖ ជាការពិត ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើងមក បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសនានា ត្រូវការពាក់ម៉ាស់យ៉ាងចាំបាច់រាល់ពេលចេញទៅទីសាធារណៈ ដើម្បីបង្ការពីការឆ្លងជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ មានប្រជាពលរដ្ឋមួយចំនួនតូច បានមានគំនិតច្នៃប្រឌិតធ្វើម៉ាស់ប្លែកៗ ដែលធ្វើចេញពីអាវក្នុងរបស់នារី ស្បែកពស់ និងមាសសុទ្ធជាដើម។

ហើយកាលពីថ្មីៗនេះ ហាងលក់គ្រឿងអលង្ការមួយកន្លែង មានទីតាំងស្ថិតនៅក្នុងទីក្រុង Surat ប្រទេសឥណ្ឌា បានផលិតនូវម៉ាស់ដាំត្បូងពេជ្រពីលើ ដែលមានតម្លៃខ្ទង់ពាន់ដុល្លារអាមេរិកឯណោះ។

យោងតាមសម្ដីរបស់លោក Dipak Choksi ជាម្ចាស់ហាងបានឲ្យដឹងដែរថា គំនិតច្នៃម៉ាស់ត្បូងពេជ្រ គឺលោកបានមកពីអតិថិជនរបស់លោក ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅផ្ទះ កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត។ ហើយពួកគេដែលជាកូនកំលោះ និងកូនក្រមុំចង់បានម៉ាស់សម្រាប់ពាក់ ដែលមើលទៅខុសប្លែកពីម៉ាស់ធម្មតា និងសាកសមជាមួយនឹងឈុតសម្លៀកបំពាក់ផងដែរ។

ចំពោះម៉ាស់ ដែលដាំត្បូងពេជ្រអាមេរិក លាយជាមួយមាសពណ៌លឿង មានតម្លៃ ១៥០,០០០រ៉ូពី (ប្រមាណ២,០០០ដុល្លារអាមេរិក) និងម៉ាស់ដាំត្បូងពេជ្រ លាយជាមួយនឹងមាសពណ៌ស មានតម្លៃ ៤០០,០០០រ៉ូពី (ប្រមាណ៥,៣០០ដុល្លារអាមេរិក)។

យ៉ាងណាមិញ ម្ចាស់ហាងក៏បានបញ្ជាក់ដែរថា ត្បូងពេជ្រ និងមាសដែលនៅលើម៉ាស់ អាចយកទៅច្នៃធ្វើជាគ្រឿងអលង្ការផ្សេងៗនៅថ្ងៃអនាគតបានទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ាស់ត្បូងពេជ្រ
ម៉ាស់ត្បូងពេជ្រ
ម៉ាស់ត្បូងពេជ្រ
ម៉ាស់ត្បូងពេជ្រ
ម៉ាស់ត្បូងពេជ្រ
ម៉ាស់ត្បូងពេជ្រ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T