នេះពិតជារឿង គួរអោយសោកស្តាយមួយ ដែលក្មេងស្រីតូច គ្មានកំហុស និង មិនដឹងអ្វីសោះ បែរជាមិនអាចគេចផុត នូវគ្រោះអកុសល ដ៏អាក្រក់នេះបាន។

តាមប្រភពព័ត៌មានចិន បានឲ្យដឹងថា ក្មេងស្រីអាយុ ៤ឆ្នាំ ម្នាក់ ដែលនាង បានកើតនៅ ចំថ្ងៃដែលមាន ការរញ្ជួយដី កម្លាំង ៨.០ នៅក្រុង Wenchuan ខេត្ត ស៊ីឆួន ប្រទេសចិន កាលពីឆ្នាំ ២០០៨ នោះ ពេលនេះ បានស្លាប់ បាត់បង់ ជីវិតទៅហើយ ក្នុងការរញ្ជួយដី នៅក្រុង Lushan ខេត្ត ស៊ីឆួន កន្លងទៅនេះ។ ក្មេងស្រីអភ័ព្វ រូបនេះ មានឈ្មោះ Wen Yanxia ត្រូវបានសម្លាប់ ដោយការរញ្ជួយដី ខណៈពេលកំពុងតែ រត់ចេញពីក្នុងផ្ទះ ជាមួយនឹងគ្រួសាររបស់នាង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]