សម្តីឪពុកដេវីត ពេលឃើញ កូនបំបួសនាគ មុនពេលជាព្រះសង្ឃ

//s5.kh1.co/06/069c37a9a454e6681d59cc02fc2ddf735b47b910.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គ្រប់យ៉ាង ពិតជាការពិតមែន គឺតារាចម្រៀងប្រុស ងួន ចាន់ដេវីត ពិតជាសាងផ្នួស នៅវត្តអារ៉ាម តាមអ្វីដែលហ្វេនបានឃើញ កាលពីថ្ងៃមិញ តែមិនដឹងយ៉ាងណា ពេលនេះ វីដេអូបំបួសនោះ ក៏បានលុបចោលទៅវិញ  តែកាលពីប៉ុន្មានម៉ោងមុន លោកបែរជាបង្ហោះជាថ្មី តែមានរយៈពេលខ្លីតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាស្រី ទេព បូព្រឹក្ស ដែលជាគូស្នេហ៍យ៉ាងសាកសមបំផុត ជាមួយនឹង លោក ងួន ចាន់ដេវីត បានធ្វើការបង្ហោះនូវរូបថតមួយសន្លឹក ក្នុងសភាពជាបំបួសនាគ ដើម្បីក្លាយខ្លួនជាព្រះសង្ឃ ក្នុងពេលឆាប់ៗនេះ។ ជាពិសេស​រូបថតមួយសន្លឹក បើគិតមកទល់ពេលនេះ មានអ្នកចុច Like ជិតដល់១០០K ដែលជារឿងមួយមិននឹកស្មាន មានអ្នកចុច លឿន និងច្រើនដល់ថ្នាក់ហ្នឹង តែបើគិតឲ្យដល់ទៅ រូបភាពមួយនេះ ពិតជាកម្រនឹងបានឃើញ ហើយក៏ស្រមៃមិនដល់ផងដែរថា លោក ងួន ចាន់ដេវីត មានចិត្តជ្រះថ្លា បួសនាគ ដើម្បីជាព្រះសង្ឃ យ៉ាងដូច្នោះសោះ។

អ្វីដែលកាន់តែសំខាន់ ឪពុកបង្កើតរបស់ងួន ចាន់ដេវីត ក៏មានវត្តមាន ហើយជាអ្នកកោរសក់កូនដោយផ្ទាល់ដៃ ហើយជាពិសេស លោកអ៊ំ ក៏បានបង្ហោះរូប និង សរសេរសារយ៉ាងមានអត្ថន័យថា៖

កូនសំលាញ់ពុក ពុកមានមោទនភាពហួសបរិយាយក្នុងនាមពុទ្ធសានិកដ៏ឧត្ដម សូមអោយកូនបានស្ងប់ក្នុងពុទ្ធឱវាទ

យ៉ាងណាមិញ គេមិនទាន់ដឹងពិតប្រាកដដែរថា តើលោក នឹងបួសប៉ុន្មានវស្សានោះទេ ព្រោះថា លោក ធ្លាប់និយាយថា លោកនឹងទៅយូរ រួចផ្តែផ្តាំ ទេព បូព្រឹក្ស ដែលជាសង្សារ ឲ្យចេះមើលថែខ្លួន និងបុគ្គលិកជាដើម ឲ្យរៀបចំការងារ ពេលលោកមិននៅ។ ដូច្នេះអាចសម្គាល់ និងដឹងបានថា មិនមែន លោកទៅមួយភ្លែតទេ អាចជាបួសក្នុងរយៈពេលយូរផងដែរ៕

រូបភាពរបស់ងួន ចាន់ដេវីត ពេលបំបួសនាគ
រូបភាពរបស់ងួន ចាន់ដេវីត ពេលបំបួសនាគ
រូបភាពរបស់ងួន ចាន់ដេវីត ពេលបំបួសនាគ
រូបភាពរបស់ងួន ចាន់ដេវីត ពេលបំបួសនាគ
រូបភាពរបស់ងួន ចាន់ដេវីត ពេលបំបួសនាគ
រូបភាពរបស់ងួន ចាន់ដេវីត ពេលបំបួសនាគ
ឪពុកកោរសក់កូនដោយផ្ទាល់ដៃ
ឪពុកកោរសក់កូនដោយផ្ទាល់ដៃ
ឪពុកកោរសក់កូនដោយផ្ទាល់ដៃ
ឪពុកកោរសក់កូនដោយផ្ទាល់ដៃ
ងួន ចាន់ដេវីត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T