ស្ដ្រីវៀតណាមម្នាក់ ទុកសក់វែងអន្លាយដូចពស់ថ្លាន់ ព្រោះមិនបានកាត់រយៈពេល៦៤ឆ្នាំ ដោយសារតែមូលហេតុនេះ...

//s5.kh1.co/fc/fc093823beb0487097c362b2d944a361ec471f26.jpg
សង្គម

 ២២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Thi Dinh អាយុ៨៣ឆ្នាំ រស់នៅក្នុងទីក្រុង Ben Tre មានសក់វែងអន្លាយរហូតដល់ទៅ៦ម៉ែត្រ...

វៀតណាម៖ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ Nguyen Thi Dinh អាយុ៨៣ឆ្នាំ រស់នៅក្នុងទីក្រុង Ben Tre ប្រទេសវៀតណាម  មានសក់វែងអន្លាយរហូតដល់ទៅម៉ែត្រ ក្រោយមិនបានកាត់ចេញសូម្បីមួយដង អស់រយៈពេល៦៤ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយវ័យចំណាស់រូបនេះ មិនបានកាត់សក់ចាប់តាំងពីគាត់មានអាយុ១៩ឆ្នាំមកម្ល៉េះ ដោយសារពេលនោះគាត់មានអាការឈឺក្បាលធ្ងន់ធ្ងរ ហើយទោះបីឪពុកម្ដាយរបស់គាត់នាំទៅមន្ទីរពេទ្យ និងធ្វើតាមវេជ្ជបញ្ជាគ្រូពេទ្យក៏ដោយ ក៏អាការនេះមិនបាត់ដែរ។

លោកយាយ Nguyen Thi Dinh បានរៀបរាប់ថា៖

ចាប់តាំងពីពេលនោះមក ខ្ញុំក៏ឈប់កាត់សក់ ហើយនៅពេលសក់ដុះវែងឡើងវិញ ជំងឺរបស់ខ្ញុំក៏មានភាពប្រសើរឡើងជាលំដាប់។ ដោយឡែក សូម្បីតែពេលខ្ញុំកក់សក់ អាការឈឺក្បាលក៏រើឡើងម្ដងទៀត ដូច្នេះចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលឲ្យសក់របស់ខ្ញុំប៉ះនឹងទឹកទេ។

យាយ Nguyen Thi Dinh

យ៉ាងណាមិញ សក់របស់លោកយាយ អាចលូតលាស់បានប្រហែល១០សង់ទីម៉ែត្រក្នុងមួយឆ្នាំ ហើយនៅពេលសក់កាន់តែវែង គឺពិបាកនឹងគ្រប់គ្រងណាស់ ដូច្នេះគាត់បានក្រងសក់នោះ ប៉ុន្ដែវាមើលទៅហាក់ដូចជាខ្លួនរបស់ពស់ថ្លាន់អីចឹងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោកយាយ Nguyen Thi Dinh
  លោកយាយ Nguyen Thi Dinh
  លោកយាយ Nguyen Thi Dinh
  លោកយាយ Nguyen Thi Dinh
  លោកយាយ Nguyen Thi Dinh
  លោកយាយ Nguyen Thi Dinh
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T