វៀតណាម៖ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ Nguyen Thi Dinh អាយុ៨៣ឆ្នាំ រស់នៅក្នុងទីក្រុង Ben Tre ប្រទេសវៀតណាម មានសក់វែងអន្លាយរហូតដល់ទៅ៦ម៉ែត្រ ក្រោយមិនបានកាត់ចេញសូម្បីមួយដង អស់រយៈពេល៦៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយវ័យចំណាស់រូបនេះ មិនបានកាត់សក់ចាប់តាំងពីគាត់មានអាយុ១៩ឆ្នាំមកម្ល៉េះ ដោយសារពេលនោះគាត់មានអាការឈឺក្បាលធ្ងន់ធ្ងរ ហើយទោះបីឪពុកម្ដាយរបស់គាត់នាំទៅមន្ទីរពេទ្យ និងធ្វើតាមវេជ្ជបញ្ជាគ្រូពេទ្យក៏ដោយ ក៏អាការនេះមិនបាត់ដែរ។
លោកយាយ Nguyen Thi Dinh បានរៀបរាប់ថា៖
ចាប់តាំងពីពេលនោះមក ខ្ញុំក៏ឈប់កាត់សក់ ហើយនៅពេលសក់ដុះវែងឡើងវិញ ជំងឺរបស់ខ្ញុំក៏មានភាពប្រសើរឡើងជាលំដាប់។ ដោយឡែក សូម្បីតែពេលខ្ញុំកក់សក់ អាការឈឺក្បាលក៏រើឡើងម្ដងទៀត ដូច្នេះចាប់តាំងពីពេលនោះមក ខ្ញុំមិនដែលឲ្យសក់របស់ខ្ញុំប៉ះនឹងទឹកទេ។
យ៉ាងណាមិញ សក់របស់លោកយាយ អាចលូតលាស់បានប្រហែល១០សង់ទីម៉ែត្រក្នុងមួយឆ្នាំ ហើយនៅពេលសក់កាន់តែវែង គឺពិបាកនឹងគ្រប់គ្រងណាស់ ដូច្នេះគាត់បានក្រងសក់នោះ ប៉ុន្ដែវាមើលទៅហាក់ដូចជាខ្លួនរបស់ពស់ថ្លាន់អីចឹងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


