ហ្វូស៊ីលស៊ុតរបស់បក្សីយក្ស (elephant bird) ដែរជាប្រភេទសត្វវិនាសសាបសូន្យ កាលពីសម័យដាយណូស័រ ត្រូវបានគេដាក់ លក់ក្នុងតម្លៃទ្វេដង ច្រើនជាតម្លៃរបស់វានៅ London auction ប្រទេសអង់គ្លេស។

ស៊ុតមួយនេះមានអង្កត់ផ្ចិតប្រហែល ២៣សង់ទីម៉ែត្រ ដែលមានតម្លៃពី ៣០,៥០០ដុល្លារ ទៅ៤៥,៨០០ដុល្លារ ត្រូវបានលក់ទៅ ឲ្យអតិថិជនម្នាក់ដែលមិនបញ្ចេញឈ្មោះ តាមរយៈកាដេញថ្លៃតាមទូរស័ព្ទជាង១០នាទី ក្នុងតម្លៃ ១០១,៨១៣ដុល្លារអាមេរិក។ បក្សីយក្ស (Elephant bird) បានផុតពូជជាយូរណាស់មកហើយ ក៏ប៉ុន្តែវាបានបន្សល់ទុកនូវហ្វូស៊ីលស៊ុត ដែលមិនទាន់ញាស់ មកដល់ពេលបច្ចុប្បន្ន។

អ្នកវិទ្យាសាស្រ្ដជឿថា សត្វបក្សីយក្សនេះ គឺមានកំណើតមុនសតវត្សទី១៧ គឺជាប្រភេទបក្សីដែលមិន អាចហើរបាន វាមានរូបរាងប្រហាក់ប្រហែលនឹងសត្វអូទ្រុស តែវាមានកំពស់ និងមាឌធំជាង។ ជាធម្មតាសត្វបក្សីយក្ស មានកំពស់ រហូតដល់ ៣.៤ម៉ែត្រ ហើយស៊ុតរបស់វាធំជាងស៊ុតមាន់ រហូតដល់១០០ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះស៊ុតនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]