ភ្នំពេញៈ ក្រុមកម្មករសំណង់ ពីរក្រុមផឹកស៊ី ស្រវឹងរៀងខ្លួន រួចក៏មានទំនាស់ពាក្យ សំដីនឹងគ្នាជជែក តឹងមាត់តឹង ក រហូតឈានទៅកើត ជាជម្លោះធំ កាប់ចាក់គ្នា បណ្តាលឲ្យមានរបួសធ្ងន់ ស្រាលទាំង សង្ខាងចំនួន៤នាក់ កាល ពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅខាងមុខការ ដ្ឋានសំណង់  ពីរកន្លែង តាមបណ្តោយ ផ្លូវលំភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា ជនរងដែលរង របួសនោះមាន៣នាក់ ធ្ងន់ ទី១ឈ្មោះ កែវ ណាង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករ សំណង់រស់នៅ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស រងរបួសបែកក្បាលសន្លប់ឈឹង ទី២ឈ្មោះ សោភ័ណ្ឌ រតនៈ ភេទប្រុសអាយុ២៤ឆ្នាំ កម្មករសំណង់រស់ នៅភូមិអង្គ ឃុំរលាំងចក ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ទី៣ឈ្មោះ ឈុន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ កម្មករសំណង់ រស់នៅភូមិច្បារ អំពៅ១ ខណ្ឌមានជ័យ រងរបួសរយៈក្រោមឃ្លៀក និងទី៤ រងរបួសស្រាលមានឈ្មោះ សុង វិត ភេទប្រុស អាយុ ២៣ ឆ្នាំ កម្មកររស់ នៅភូមិរលាំងចក ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកទាំងអស់ ស្នាក់នៅក្នុង ការដ្ឋានសំណង់ទាំងពីរ កន្លែង។

សាក្សីបានបន្តទៀតថា ជនរងគ្រោះទាំង៤នាក់ គឺជាក្រុមកាប់ចាក់ ទាំងពីរក្រុម ប៉ុន្តែមិនដឹងថា អ្នកណាក្រុមណា នោះទេ បន្ទាប់ពីកាប់គ្នា រហូតមានរបួសធ្ងន់ និងស្រាលហើយនោះ ត្រូវបានរថយន្ត របស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកយកទៅកាន់មន្ទីររុស្ស៊ី ដើម្បីជួយសង្គ្រោះអាយុជីវិត ។

នគរបាលមូលដ្ឋាន បាននិយាយថា មុនពេលកើតហេតុ ក្រុមទាំងពីរនេះបាននាំគ្នាផឹកស៊ី នៅក្បែរគ្នានោះរហូតស្រវឹងរៀងៗខ្លួនហើយ ក៏កើតជាទំនាស់ពាក្យ សំដីបន្តិចបន្តួច ហើយក៏ឈានទៅជជែកគ្នា តឹងមាត់ក រហូតវាយ តប់គ្នាកាប់ចាក់គ្នាគ្មានក្រែងនរណាម្នាក់សោះ ធ្វើឲ្យអ្នករស់នៅជិតខាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមក ក៏ទូរស័ព្ទទៅប្រាប់នគរបាលឲ្យចុះមកជួយអន្តរាគមន៍ ប៉ុន្តែបន្ទាប់ពីនគរបាលចុះមកដល់នោះឃើញក្រុមទាំងពីរ នេះរបួសរៀងខ្លួនអស់ទៅហើយ ហើយក៏បានហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះតែម្តងទៅ។ ហើយ បច្ចុប្បន្ននេះនគរបាល កំពុងតែធ្វើស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់ មួយចំនួនទៀត ដើម្បីឃាត់ខ្លួនយកមកធ្វើសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕










ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]