នៅប្រទេសសិង្ហបូរី មានគ្រូឯកជនដែល​ផ្ដល់សេវាកម្ម​ធ្វើកិច្ចការសាលាឲ្យសិស្ស។ អ្នកដែលបាន ឃើញការផ្សាយសេវាកម្មនេះ រិះគន់ថាសេវាកម្ម នេះ​ប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​វិស័យអប់រំ​ប្រទេសសិង្ហបូរី ដែលល្បីថាជា​ប្រទេសដែលខិតខំរៀន។ គេបានអះអាងថា​គោលបំណងនៃ​កិច្ចការសាលា​មិនមែនលទ្ធផលចុងក្រោយ​នៃកិច្ចការនោះទេ គឺការរៀនរបស់សិស្សនៅ​ពេលគេ ចំណាយ​ពេលធ្វើកិច្ចការនោះ។

អ្នកខ្លះបានចោទសួរថាតើ ឪពុកម្ដាយណាខ្លះ​ ដែលនឹងជួលសេវាកម្ម​នេះ សម្រាប់កូនពួកគេ។ ខ្មែរឡូតគិតថាពិតជា​មានឪពុកម្ដាយខ្លះ​ដែលបានធ្លាប់​ជួលសេវាកម្មនេះ បើមិនមានតម្រូវ​ការក៏មិនមានការផ្គត់ផ្គង់នោះទេ។

មតិខ្លះ រិះគន់គ្រូឯកជនដែល​ផ្តល់សេវាកម្មនេះ ដោយគិតថាគ្រូនោះ​មិនសមជាគ្រូទេ និង មិនមែនជាឧទាហរណ៍​ល្អដល់សង្គមនោះទេ។ ខាងក្រោមនេះជា​ពាក្យប្រើ ក្នុងការ​ផ្សាយសេវាកម្ម៖

 

ប្រែសម្រួលជាភាសាខ្មែរ

សូមកុំបារម្ភ ខ្ញុំអាចជួយកូនអ្នកបាន

គ្រូឯកជនដែលមានជំនាញ​ខ្ពស់នឹងជួយធ្វើកិច្ច​ការសាលារបស់កូនអ្នកបាន ហើយធានាថានឹងបាន A ជានិច្ច។

សេវាកម្មនេះមានក្រៅម៉ោង​បង្រៀនរបស់គ្រូឯកជន សូមឆាប់ទូរស័ព្ទទាក់ទង​សេវាកម្មជួយធ្វើកិច្ចការគណិតដល់ផ្ទះ និង ទុកពេលឲ្យកូនអ្នក​សម្រាកគេងស្រួលខ្លួន។

  • ធានាគុណភាព
  • ធានាថាត្រឹមត្រូវ
  • សរសេរចម្លើយសម្រាយងាយយល់
  • សរសេរចម្លើយដោយដៃឲ្យដូចនឹងការសរសេររបស់កូនអ្នក
  • កូនអ្នកនឹងទទួលការកោតសរសើរពីគ្រូ

ចំណាំ៖ នឹងធ្វើឲ្យមានកំហុសខ្លះជាចេតនា ដើម្បីឲ្យគ្រូកូនរបស់​អ្នកជឿថាពិតជាធ្វើ​ដោយកូនអ្នកមែន។

តើសេវាកម្មបែបនេះមាន​នៅប្រទេសកម្ពុជាដែរឬទេ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]