តោះ សាកថ្មឱ្យជីវិតម្តងហ្អី? គេងតង់ជាប់ឆ្នេរលើ កោះរុងចំណាយមិនដល់ ៥ដុល្លារទេក្នុងមួយយប់

//s5.kh1.co/5d/5da1516a9e6a0559f80af4df1521fa0c97d45d35.jpg
យល់ដឹង

 ២១-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ការបោះតង់ដោយខ្លួនឯង និងការគេងតង់ដែលមានស្រាប់តាមតំបន់ទេសចរណ៍មួយចំនួន បានក្លាយជារឿងដ៏ពេញនិយមមួយសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបសាមញ្ញៗដោយមិនចាំបាច់ទាល់តែត្រូវចំណាយថវិកាច្រើនឡើយទៅលើកន្លែងស្នាក់នៅដែលមានតម្លៃខ្ពស់ៗ។

ព្រះសីហនុ៖ ការបោះតង់ដោយខ្លួនឯង និងការគេងតង់ដែលមានស្រាប់តាមតំបន់ទេសចរណ៍មួយចំនួន បានក្លាយជារឿងដ៏ពេញនិយមមួយសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបសាមញ្ញៗដោយមិនចាំបាច់ទាល់តែត្រូវចំណាយថវិកាច្រើនឡើយទៅលើកន្លែងស្នាក់នៅដែលមានតម្លៃខ្ពស់ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញបើនឹកគិតទៅដល់ការគេងនៅលើកោះរុង ដែលជាកោះមួយដ៏ស្រស់ស្អាតមួយស្ថិតក្នុងខេត្តព្រះសីហនុ មានប្រិយមិត្តខ្លះប្រាកដជាគិតថានឹងពិបាកក្នុងការរកកន្លែងគេងដែលមានតម្លៃធូរៗជាមិនខាន ក៏ប៉ុន្តែការពិតទៅ នៅទីនោះក៏មានកន្លែងគេងដែលមានតម្លៃសមរម្យដែរ ដូចជាផ្ទះសំណាក់តូចៗមួយចំនួនដែលស្ថិតនៅក្នុងភូមិរបស់ឆ្នេរកោះតូចជាដើម។

ផ្ទុយពីនេះ បើសិនជាយើងមិនចង់គេងតាមផ្ទះសំណាក់ទេ យើងអាចជ្រើសរើសនូវការគេងតង់ជាប់នឹងសមុទ្រស្ថិតនៅលើឆ្នេរឡុងសិត តាមរយៈរីស៊តមួយដែលមានឈ្មោះថា Reef On The Beach។ ចំពោះតម្លៃនៃការស្នាក់នៅទីនោះវិញ ក្នុងរដូវកាលនេះមានតម្លៃត្រឹមតែចន្លោះពី ២ ទៅ ៥ដុល្លារតែប៉ុណ្ណោះក្នុងមួយយប់សម្រាប់តង់មួយដែលអាចគេងបានមនុស្ស២នាក់។

ដូច្នេះបើសិនជាប្រិយមិត្តដែលមានគម្រោងចង់សាកល្បងនឹងការគេងតង់គយគន់សម្រស់ឆ្នេរសមុទ្រនៅលើកោះរុង អ្នកទាំងអស់គ្នាអាចជ្រើសរើសការកក់កន្លែងគេងតាមរយៈ app booking.com ឬ Agoda ជាដើម ដើម្បីទទួលបាននូវតម្លៃពិសេសៗ និងចៀសវាងការអស់តង់គេងផងដែរ៕

សូមទស្សនារូបភាពដូចខាងក្រោម៖

Reef On The
Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Reef On The Beach នៅលើកោះរុង
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T