ព្រះសីហនុ៖ ការបោះតង់ដោយខ្លួនឯង និងការគេងតង់ដែលមានស្រាប់តាមតំបន់ទេសចរណ៍មួយចំនួន បានក្លាយជារឿងដ៏ពេញនិយមមួយសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបសាមញ្ញៗដោយមិនចាំបាច់ទាល់តែត្រូវចំណាយថវិកាច្រើនឡើយទៅលើកន្លែងស្នាក់នៅដែលមានតម្លៃខ្ពស់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញបើនឹកគិតទៅដល់ការគេងនៅលើកោះរុង ដែលជាកោះមួយដ៏ស្រស់ស្អាតមួយស្ថិតក្នុងខេត្តព្រះសីហនុ មានប្រិយមិត្តខ្លះប្រាកដជាគិតថានឹងពិបាកក្នុងការរកកន្លែងគេងដែលមានតម្លៃធូរៗជាមិនខាន ក៏ប៉ុន្តែការពិតទៅ នៅទីនោះក៏មានកន្លែងគេងដែលមានតម្លៃសមរម្យដែរ ដូចជាផ្ទះសំណាក់តូចៗមួយចំនួនដែលស្ថិតនៅក្នុងភូមិរបស់ឆ្នេរកោះតូចជាដើម។
ផ្ទុយពីនេះ បើសិនជាយើងមិនចង់គេងតាមផ្ទះសំណាក់ទេ យើងអាចជ្រើសរើសនូវការគេងតង់ជាប់នឹងសមុទ្រស្ថិតនៅលើឆ្នេរឡុងសិត តាមរយៈរីស៊តមួយដែលមានឈ្មោះថា Reef On The Beach។ ចំពោះតម្លៃនៃការស្នាក់នៅទីនោះវិញ ក្នុងរដូវកាលនេះមានតម្លៃត្រឹមតែចន្លោះពី ២ ទៅ ៥ដុល្លារតែប៉ុណ្ណោះក្នុងមួយយប់សម្រាប់តង់មួយដែលអាចគេងបានមនុស្ស២នាក់។
ដូច្នេះបើសិនជាប្រិយមិត្តដែលមានគម្រោងចង់សាកល្បងនឹងការគេងតង់គយគន់សម្រស់ឆ្នេរសមុទ្រនៅលើកោះរុង អ្នកទាំងអស់គ្នាអាចជ្រើសរើសការកក់កន្លែងគេងតាមរយៈ app booking.com ឬ Agoda ជាដើម ដើម្បីទទួលបាននូវតម្លៃពិសេសៗ និងចៀសវាងការអស់តង់គេងផងដែរ៕
សូមទស្សនារូបភាពដូចខាងក្រោម៖