រយៈពេលត្រឹមតែជាង១ខែសោះ! ចម្រៀងមួយបទរបស់ រ៉េត ស៊ូហ្សាណា មានអ្នកទស្សនាកើនឡើងដល់...

//s5.kh1.co/1f/1f58edc6cca003bad2dbfd8670ffcca3e0c60a2a.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ត្រឹមរយៈពេលប្រមាណជាង ១ខែប៉ុណ្ណោះ បទ “សង្ស័យ” មានអ្នកទស្សនាក្នុង Youtube រហូតដល់ 5.9M ( ជាង ៥,៩០០,០០០ដង) រីឯ MV វិញមានអ្នកទស្សនារហូតដល់ 7M (ជាង ៧លានដង) គិតមកត្រឹមថ្ងៃនេះ។

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង រ៉េត ស៊ូហ្សាណា ដែលប្រិយមិត្តជាច្រើនបានស្គាល់តាមរយៈកម្មវិធីប្រលងចម្រៀង The Voice Cambodia  រដូវកាលទី២ ពេលនេះកញ្ញាកំពុងតែមានសន្ទុះការគាំទ្រខ្លាំងឡើងៗតាមរយៈបទចម្រៀងមួយបទក្រោមចំណងជើងថា “សង្ស័យ” ដែលបទនេះជាស្នាដៃនិពន្ធ បទភ្លេងដោយលោក មាស សុគន្ធ និងនិពន្ធទំនុកច្រៀងដោយលោក អ៊ីនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឱ្យកត់សម្គាល់ បទចម្រៀងមួយបទនេះ ដែលបង្ហោះជាផ្លូវការដោយផលិតកម្មរស្មីហង្សមាសត្រឹមរយៈពេលប្រមាណជាង ១ខែប៉ុណ្ណោះ ប៉ុន្តែបើងាកទៅមើលការទស្សនាលើបណ្តាញសង្គម Youtube វិញ Audio ចេញដំបូងមានអ្នកទស្សនារហូតដល់ 5.9M ( ជាង ៥,៩០០,០០០ ដង)  រីឯ MV វិញមានអ្នកទស្សនារហូតដល់ 7M (ជាង ៧លានដង) គិតមកត្រឹមថ្ងៃនេះ។ មិនតែប៉ុណ្ណោះ បទចម្រៀង “សង្ស័យ” ក៏ក្លាយជាបទចម្រៀងមួយបទដែលមានការ Cover ច្រៀងលេងក្នុង Tik Tok រហូតដល់ 347.9K វីដេអូ ដែលអាចរាប់បានថាជាតួលេខមួយដ៏ខ្ពស់ក្នុងចំណោមបទចម្រៀងខ្មែរល្បីៗលើកម្មវិធី TIk Tok ផងដែរ។

ដោយមើលឃើញពីការគាំទ្រដ៏ច្រើនបែបនេះហើយ ទើបមានមតិខ្លះបានលើកឡើងថា រ៉េត ស៊ូហ្សាណា មិនមែនត្រឹមតែជាតារាចម្រៀងដែលច្រៀងពីរោះបានតែបទបរទេសនោះទេ ប៉ុន្តែផ្ទុយទៅវិញ តារាស្រី វ័យ ២០ឆ្នាំរូបនេះក៏បានសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញតាមរយៈបទចម្រៀងមនោសញ្ចេតនាជាភាសាជាតិបានច្រើនមកហើយដែរ ដូចជាបទ “ឈប់” “ត្រូវការកម្លាំងចិត្ត” និងបទ “ប្រយោគស្នេហ៍” ជាដើម៕

សូមទស្សនារូបភាពដូចខាងក្រោម៖

កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
ចំនួនអ្នកទស្សនាបទចម្រៀង "សង្ស័យ" លើ Youtube<br>
ចំនួនអ្នកទស្សនាបទចម្រៀង "សង្ស័យ" លើ Youtube
ចំនួនអ្នកទស្សនាបទចម្រៀង "សង្ស័យ" លើ Youtube
ចំនួនអ្នកទស្សនាបទចម្រៀង "សង្ស័យ" លើ Youtube
ចំនួនអ្នក Cover Video បទ "សង្ស័យ" នៅលើ Tik Tok<br>
ចំនួនអ្នក Cover Video បទ "សង្ស័យ" នៅលើ Tik Tok
រ៉េត ស៊ូហ្សាណា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T