មុខស្អាតៗបែបហ្នឹង តាមពិតតារាស្រីលំដាប់ឯកទាំងនេះ សុទ្ធតែជាកូនកាត់សាសន៍ខុសៗគ្នា

//s5.kh1.co/51/5106e6859a4e945f8a36559696ef00ecc66c825c.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការពិតអញ្ចឹងតើហ៍! បានជាកំពូលតារាស្រីលំដាប់ជួរមុខថៃទាំងនេះ មានទម្រង់មុខមាត់ស្រស់ស្អាត ទាក់ទាញខ្លាំងបែបនេះ ការពិតម្នាក់ៗសុទ្ធតែជាកូនកាត់សាសន៍អឺរ៉ុបសោះ។

ថៃ៖ ពិតមែនហើយ សម្រាប់ប្រជាជនថៃ ចំពោះតារាស្រីដែលជាកូនកាត់ ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត ទម្រង់មុខទាក់ទាញបំផុត  ដែលគំនិតនេះ កើតមានតាំងតែពីអតីតកាល រហូតដល់ពេលបច្ចុប្បន្ន​ពិសេសអ្នកដែលស្ថិតក្នុងរង្វង់សិល្បៈថៃផ្ទាល់តែម្ដង​ គឺសម្បូរទៅដោយកូនកាត់គ្រប់សាសន៍ច្រើនណាស់ ហើយពួកគេទាំងនោះក៏ជាតារាស្រីលំដាប់ជួរមុខផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ យើងនឹងមកស្គាល់ កំពូលតារាស្រីល្បីៗប៉ុន្មានរូប ដែលសុទ្ធសឹងតែជាកំពូលតារាសម្ដែងស្រីលំដាប់ឯក ដែលជាកូនកាត់សញ្ជាតិខុសៗគ្នា ដែលមានដូចខាងក្រោម៖

១) Mint Chalida

តារាស្រីរូបនេះ មនុស្សមួយចំនួនប្រហែលជាមិនសូវបានដឹងនោះទេថា នាងជាកូនកាត់ថៃ-ឥណ្ឌា ដែលប៉ារបស់នាង ជាជនជាតិថៃកាត់ចិន និងម្ដាយ ជាជាតិថៃកាត់ឥណ្ឌា ហើយទម្រង់មុខដ៏ទាក់ទាញរបស់នាង គឺច្រមុះនឹងភ្នែកផ្ទាល់តែម្ដង។

Mint Chalida
Mint Chalida

២) Matt Piranee

បើមើលតាមនាមត្រកូល Matt ដូចជាជនជាតិថៃប្រាកដណាស់ ប៉ុន្តែតាមពិត នាងគឺជាកូនកាត់ថៃ-ន័រវេស ដែលប៉ារបស់នាង ជាជនជាតិន័រវេស រីឯម្ដាយជាជនជាតិថៃ ដូច្នេះ ទើបតារាស្រីរូបនេះ មានភាពស្រស់ស្អាត ស្បែកសម៉ត់រលោង ទាក់ទាញបែបនេះ។

Matt Piranee
Matt Piranee

៣) Patricia Good

តារាស្រីដែលមានមុខមាត់ដ៏គួរឲ្យស្រលាញ់រូបនេះ គឺជាកូនកាត់ថៃ-អង់គ្លេស ដែលទម្រង់មុខរបស់នាង គឺស្អាតកាត់បានប៉ាដែលជាជនជាតិអង់គ្លេសច្រើន ជាងកាត់ទៅម៉ាក់។

Patricia Good
Patricia Good

៤) Sririta Jensen

ជាតួឯកស្រី ដែលមានមុខមាត់បង្ហាញថាជាកូនកាត់ច្បាស់ៗ ដែលនាងជាកូនកាត់ថៃ-ដាណឺម៉ាក។ ក្នុងនោះប៉ារបស់នាង ជាជនជាតិដាណឺម៉ាក តែកើតនៅក្នុងប្រទេសឥណ្ឌូនេស៊ី រីឯម៉ាក់របស់នាង ក៏ជាជនជាតិថៃកាត់ចិនផងដែរ ដូច្នេះហើយទើបតារាស្រីរូបនេះ មានទម្រង់មុខមាត់ស្អាតគួរឲ្យស្នេហ៍។

 Sririta Jensen
 Sririta Jensen

៥) Margie Rasi

ជាស្រីស្អាតកូនកាត់ថៃ-អេស្ប៉ាញ ដែលម្ដាយរបស់នាង ជានារីជនជាតិថៃដែលមានសម្រស់ស្រស់ស្អាតស្រាប់ និងប៉ាជាជនជាតិអេស្ប៉ាញផង ទើបធ្វើឲ្យតារាស្រីរូបនេះ មានភាពស្រស់ស្អាតតាំងពីកំណើត។

 Margie Rasi
 Margie Rasi

៦) Bella Ranee

ជាកំពូលតារាស្រីដ៏មានភាពប៉ិនប្រសព្វគ្រប់ការសម្ដែង នឹងមានសម្រស់ស្រស់ស្អាត ដែលមានប៉ាជាជនជាតិអង់គ្លេស និងម្ដាយជាជនជាតិថៃ ទើបតារាស្រីរូបនេះ មានមុខមានមន្តស្នេហ័បែបនេះ។

Bella Ranee
Bella Ranee

៧) Mai Davikah

Mai គឺជាកូនកាត់ថៃ-បែលហ្ស៊ិក ហើយមុខមាត់របស់នាង គឺមានភាពដូចទៅនឹងប៉ាជាជនជាតិប៊ែលហ្ស៊ិកច្រើនជាងម៉ាក់។

 Mai Davikah
 Mai Davikah

៨) Kim Berly

ត្រូវបានគេចាត់ទុកថា ជាស្រីស្អាត អាចបត់បែនបានគ្រប់កាលៈទេសៈ ដោយសារតែសម្រស់របស់នាងស្អាតខ្លាំង។ នាងជាកូនចាត់ថៃ-អាល្លឺម៉ង់ ដែលក្នុងនោះ ប៉ារបស់នាងជាជនជាតិអាល្លឺម៉ង់ កាត់អេស្ប៉ាញ។

Kim Berly
Kim Berly

៩)Yaya Urassaya

នាងជាកូនកាត់ថៃ-ន័រវេស ដែលប៉ាជាជានជាតិន័រវេស និងម្ដាយជាជនជាតិថៃ ទើបធ្វើឲ្យ Yaya មានមុខមាត់ស្អាតទាក់ទាញគ្រប់កន្លែងតែម្ដង។

Yaya Urassaya
Yaya Urassaya

១០) Chompoo Araya

តារាស្រីហាយសូរូបនេះ ក៏ជាកូនកាត់ថៃ-អង់គ្លេសដែរ ដោយនាងមានប៉ាជាជនជាតិអង់គ្លេស និងម្ដាយក៏មានសែស្រឡាយកាត់ឡាវថែមទៀតផង។

Chompoo Araya
Chompoo Araya

១១) Ann Thongpraksom

ជាកំពូលតារាស្រីដ៏ឆ្នើម ហើយមួយរយៈចុងក្រោយនេះ នាងក៏បានក្លាយជាអ្នកដឹកនាំរឿងដីល្បីមួយរូបផងដែរ។ រីឯមុខមាត់ រូបសម្រស់របស់នាងវិញ តាំងពីចូលសិល្បៈមក គឺមហាជនស្ញើចសរសើរមិនដាច់ពីមាត់ទេ។ ក្នុងនោះនាងគឺជាកូនកាត់ថៃ-ស៊ុយអេត ដែលនាងមានប៉ាជាជានជាតិស៊ុយអេតផ្ទាល់តែម្ដង។

Ann Thongpraksom
Ann Thongpraksom
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T