សប្តាហ៍មុននេះ អនាគតកូនក្រមុំម្នាក់ឈ្មោះ Elsie អាយុ ២៤ ឆ្នាំនៅប្រទេសសិង្ហបូរី ត្រូវបានគេសម្លាប់ ខ្វេះភ្នែក និង ដងខ្លួនត្រូវបានកាត់ជាកំណាត់ បោះទម្លាក់មកដីតាម​បង្អួចបន្ទប់ជួលរបស់នាង។ មិត្តប្រុសរបស់នាងឈ្មោះ Gabriel អាយុ ៣៨ ឆ្នាំ ត្រូវប៉ូលីសសិង្ហបូរី​ចាប់ខ្លូននៅថ្ងៃអាទិត្យទី ១ ខែ មេសា ដែលប៉ូលីសសង្ស័យថាជាឃាតករ ។

នៅថ្ងៃព្រហស្បតិ៍ Elsie និង Gabriel បានលេងផ្ទះអ្នកជិតខាងម្នាក់​ហើយបានទាំងប្រាប់ថា​គេនឹងរៀបការក្នុងពេលឆាប់នេះៗ ដោយបង្ហាញ​ចិញ្ចៀនភ្ជាប់ពាក្យ ។ អ្នកជិតខាងបាន​ប្រាប់ថាគេទាំងពីរមើលទៅស្រលាញ់គ្នាណាស់ ។ រំលងមិនបានប៉ុន្មានថ្ងៃ​ផងស្រាប់តែលេច​ចេញឃាតកម្មដ៏ឃោរឃៅនេះ។

តាមរបាយការណ៍ប៉ូលីស ប៉ូលីសបានរកឃើញ​បំណែកខ្លួននាងជិត ៤០ បំណែករួមទាំងភ្នែកនាងមួយគូផងដែរ ដែលឃាតករ​ខ្វេះចេញ។ Elsie បានបញ្ឈប់ការសិក្សា​របស់នាងត្រឹមឆ្នាំទី ២ នូវមហាវិទ្យាល័យមួយ ហើយចូលធ្វើ​ការខាងរដ្ឋបាល និង ចាកចេញពីគ្រួសារ​ទៅរស់នៅតែឯង​ក្នុងផ្ទះជួលមួយ ព្រោះនាងចង់រស់នៅមាន​សេរីភាពនិងមិនពឹង​នរណាម្នាក់។ នាងបានស្វែង​រកមិត្តតាមបណ្ដាញ Internet ហើយប្រហែលជាស្គាល់មិត្តប្រុស Gabriel តាម Internet ។ Gabriel បានមករស់​នៅក្នុងបន្ទប់ជួលរបស់នាង ។

ក្នុងថ្ងៃកើតហេតុ អ្នកជិតខាងលឺសំឡេង​ឈ្លោះគ្នាហើយក៏ស្ងាត់ទៅវិញ ដោយមិនគិតថា​មានឃាតកម្មបែបនេះសោះ។ មនុស្សដែលស្គាល់គ្នាតាម Internet ពិតជាពិបាកទុកចិត្តមែន មិនដឹងថាមានប្រវត្តិបែបណាខ្លះ និង មានជំងឺចិត្តឬទេ។ អ្នកខ្លះគិតថាការសម្លាប់នេះ​គឺដោយសារកំហឹងឆេវឆាវ ប៉ុន្ដែទោះខឹងយ៉ាងណាក៏មិនត្រូវសម្លាប់ ជាពិសេសក្នុងរូបភាព​ឃោរឃៅគ្មានពីរនោះទេ។

រូបនាង Elsie អាយុ ២៤ ឆ្នាំ

ប៉ូលីសពីនិត្យបំណែកខ្លួនរបស់នាង និង កែវភ្នែកដែលត្រូវបានបោះមកក្រោមដី

គ្រួសាររបស់នាង

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]