មានកូនក្នុងផ្ទៃ ៧ ខែ តែនារីសាច់ដុំរូបនេះ បែរជាហាត់ឡើងគ្មានឃើញពោះ រហូតត្រូវគេជេរឡើងចាស់ដៃ

//s5.kh1.co/a5/a5d76fa3650727c245e3fc6568373562064614c2.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខណៈពេលដែល កំពុងតែមានផ្ទៃពោះ ៧ ខែ នារីសាច់ដុំ Yuan Herong បានធ្វើឲ្យមហាជនជាច្រើនមានភាពភ្ញាក់ផ្អើល ដោយនៅតែខិតខំហាត់ប្រាណ ស្ទើរតែគ្មានឃើញក្បាលពោះ ជាពិសេស នាងថែមទាំងមានគម្រោងសម្រកទម្ងន់ទៀតផង លេងឲ្យមនុស្សជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃ

ចិន៖ មានភាពភ្ញាក់ផ្អើលចំពោះនារីជនជាតិចិនម្នាក់ មានឈ្មោះថា Yuan Herong ដែលបានខិតខំហាត់ប្រាណរហូតដល់មានសាច់ដុំកង់ៗជាពេញរាងកាយដូចជាមនុស្សប្រុស ហើយថ្មីៗនេះ នាងក៏បានបង្ហាញរូបភាព នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដែលជារូបភាព​ ខណៈពេលកំពុងតែមានផ្ទៃពោះ ៧ ខែ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអ្វីដែលធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍នោះគឺ ទោះបីជានាង កំពុងតែមានផ្ទៃពោះ ៧ ខែក៏ពិតមែន តែរូបរាងរបស់នាង មើលទៅដូចជា មិនមានការផ្លាស់ប្តូរច្រើននោះទេ ជាពិសេស នៅលើក្បាលពោះតែម្ដង ដែលគ្រាន់តែប្រែប្រួលបន្តិចបន្តួចតែប៉ុណ្ណោះ លេងឲ្យមនុស្សជាច្រើន ស្ទើរតែជឿជាក់ថា នាងមិនបានមានផ្ទៃពោះនោះទេ ។

មិនត្រឹមតែប៉ុណ្ណោះ Yuan Herong នៅតែរក្សាទម្លាប់ហាត់ប្រាណជាប្រចាំ ដោយមិនបានកាត់បន្ថយទៅលើការធ្វើលំហាត់បែបធ្ងន់ៗ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើន បានឈ្លោះប្រកែកគ្នាជុំវិញបញ្ហាមួយនេះ។

នៅក្នុងនោះ អ្នកខ្លះបានលើកឡើងថា ការថែរក្សាលំហាត់ប្រាណបែបនេះ គឺមិនបានបង្កគ្រោះថ្នាក់ ដល់ទារកនៅក្នុងផ្ទៃនោះទេ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យនាងមានសុខភាពល្អ ដោយចំណែកឯ អ្នកផ្សេងទៀត បែរជានិយាយថា ការធ្វើលំហាត់ប្រាណរបស់នាងគឺ ធ្ងន់ធ្ងរពេកហើយ ហើយវាគឺពិតជា មិនសមស្រប សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។

ម៉្យាងវិញទៀត នាងថែមទាំងមានគម្រោងចង់សម្រកទម្ងន់ ព្រោះខ្លាចថា នៅពេលដែលនាងសម្រាលកូនរួច ធ្វើឲ្យនាងបាត់បង់ សាច់ដុំ ក៏ដូចជារូបរាង នាងពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែមានការព្រួយបារម្មណ៍។​

យ៉ាងណាមិញ ចំពោះការឆ្លើយតបទៅនឹងអ្នកដែលតាមដាននាងនៅលើបណ្ដាញសង្គម នាងក៏បានបញ្ជាក់ថា កូនរបស់នាងគឺ នៅតែមានសុខភាពល្អដូចដើម ហើយពេលនេះដែរ កូនរបស់នាង មានទម្ងន់ប្រហែល ៨០០ ក្រាម ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Yuan Herong
Yuan Herong
Yuan Herong
Yuan Herong
Yuan Herong
Yuan Herong
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T